គម្រប់វ័យ៣៧ឆ្នាំគត់! មើលសម្រស់អ្នកម៉ាក់កូនពីរ ម៉ារីម៉ា នៅខ្ញង់ដដែល

//s9.kh1.co/8a/8a1002c47413b99761d77131c9b106dc7102b258.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មើលអ្នកម៉ាក់កូនពីរគេផង គម្រប់វ័យ៣៧ឆ្នាំគត់ តែកុំមើលសម្រស់គ្មានប្រែបន្តិច។

ហ្វីលីពីន៖ ប្រិយមិត្តដែលនិយមតាមដានទស្សនា ខ្សែភាពយន្តភាគហ្វីលីពីន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ គឺអ្នកនាង Marian Rivera ដែលទស្សនិកជនភាគច្រើនបានស្គាល់ថាជា ម៉ារីម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជាអ្នកនាងមានកូន២ហើយក្តី ក៏Marian Rivera នៅតែលេចធ្លោនិងមានប្រជាប្រិយភាពខ្លាំងមិនចាញ់ពេលមុនដដែល។

យ៉ាង បើក្រឡេកទៅមើលរូបសម្ផស្ស របស់នាងតារាស្រីសាច់ចាំវ័យ៣៧ឆ្នាំរូបនេះវិញ គឺមិនមានការប្រែប្រួលនោះទេ ព្រោះថាមើលទៅនាងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកម្ដាយកូន២រូបនេះបានប្រារព្ធពិធីគម្រប់ខួបចូលវ័យ៣៧ឆ្នាំ បានបង្ហាញវត្តមាននៅលើបណ្ដាញសង្គម និងមានស្ទាយ៍តុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌.ស ដែលមានលក្ខណៈសាមញ្ញៗ អមដោយស្នាមញញឹមដ៏ស្រស់ស្រាយទៀតនោះ បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Marian Rivera
Marian Rivera
Marian Rivera និងកូនស្រី
Marian Rivera និងកូនស្រី
Marian Rivera និង គ្រួសារ
Marian Rivera និង គ្រួសារ
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T