មើលអាយដលមិនចង់ស្គាល់ សេង មង្គល កាលជំនាន់នៅស្គមមុខឡើងស្រួចធ្វើឲ្យហ្វេនៗសើចពេញទឹកពេញដី

//s9.kh1.co/23/2305739caba80fa3484bd73a6768627db4a9ba8a.png
តារា & កម្សាន្ដ

 ១១-សីហា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងលោក សេង មង្គល នឹកឃើញអី បានលោកផុសរូបជីកកកាយកាលពី៩ឆ្នាំមុន ធ្វើឲ្យហ្វេនៗអ្នកលេងបណ្ដាញសង្គមសើចពេញទឹកពេញដី។

កម្សាន្ត៖ តារាសម្ដែង លោក សេង មង្គល ជាតារាប្រុសដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ លោកមិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ លោក មង្គល គឺជាពិធីករមួយរូបដែលមានទឹកតមសម្ដីសម្ដៅដ៏គួឲ្យសរសើ។ លើសពីនោះទៅទៀត តារាប្រុសនេះមានរូបរាងស្រស់សង្ហាសាច់ដុំកង់ៗធ្វើឲ្យហ្វេនៗបាក់គ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សេង មង្គល
លោក សេង មង្គល

លោក សេង មង្គល តែងតែបង្ហោះរូបបង្ហាញរាងសង្ហាសាច់ដុំកង់ៗដ៏ទាក់ទាញរបស់លោកដល់មហាជនដែលលេងបណ្ដាញសង្គមឲ្យបានឃើញជាញឹកញាប់។ មិនតែប៉ុណ្ណោះលោកតែងតែទទួលបានការស្រលាញ់គាំទ្រពីមហាជនក៏ដូចជាហ្វេនៗជានិច្ច។ 

លោក សេង មង្គល
លោក សេង មង្គល

ថ្មីៗនេះ តារាប្រុសសាច់ដុំ សេង មង្គល បានបង្ហាញដែលលោកជីកកកាយមកតាំងពី៩ឆ្នាំមុន កាលលោកសម្ដែងជាតួឯកក្នុងរឿងភាគខ្មែរ បេះដូងខ្ញុំសម្រាប់អ្នកណា របស់ស្ថានីយទូរទស្សន៍បាយ័ន្ន។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ជាងគេនោះគឺ សម្រស់របស់លោកផ្ទាល់តែម្ដង។

លោក សេង មង្គល
លោក សេង មង្គល

លោក មង្គល កាលពីមុនមើលទៅមានរូបរាងស្គមខ្លាំង មុខឡើងស្រួច និងមិនមានសាច់ដុំធំៗ ដូចបច្ចុប្បន្ននោះទេ។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយក៏លោកមានមុខមាត់សង្ហានិងសមត្ថភាពសម្ដែងល្អ ទើបលោកបានល្បីល្បាញ មានអ្នកគាំទ្រស្រលាញ់ចូលចិត្តមកដល់បច្ចុប្បន្ន៕ 

លោក សេង មង្គល 
លោក សេង មង្គល 
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល
លោក សេង មង្គល និងតារាសម្ដែងផ្សេងទៀត
លោក សេង មង្គល និងតារាសម្ដែងផ្សេងទៀត
សេង មង្គល
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T