ឌូបៃ៖ ថ្មីៗនេះ នារីអូតេសម្នាក់ បានឡើងទៅឈរនៅលើកំពូលអគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ ដោយនាងស្ថិតនៅក្នុងឯកសណ្ឋានការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates រួមជាមួយនឹងទឹកមុខញញឹមយ៉ាងរីករាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌បានឲ្យដឹងថា នាង Nicole Smith-Ludvik ដែលតាមពិតទៅជាអ្នកលោតឆ័ត្រយោងលើអាកាស បានឡើងទៅឈរបែបនេះ ដើម្បីជាការអបអរការដកបម្រាមធ្វើដំណើរ។ ទន្ទឹមនឹងនេះ នាងបានកាន់បដា ដោយមានសរសេរថា៖
យ៉ាងណាមិញ វាមានន័យថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច អាចវិលត្រលប់មកពីអារ៉ាប់រួម ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ តែយ៉ាងណាក៏ដោយ ពួកគេត្រូវតែធ្វើតេស្តរកមេរោគមុនចេញដំណើរ និងការធ្វើតេស្តបន្ថែមនៅ ឬមុនថ្ងៃទី២ របស់ពួកគេនៅក្នុងប្រទេសផងដែរ៕
ប្រភព: Daily Mail