នារីអូតេសម្នាក់នេះ ឈរនៅលើកំពូលអគារកម្ពស់ខ្ពស់លំដាប់ពិភពលោក ដើម្បីអបអរការដកបម្រាមធ្វើដំណើរ (មានវីដេអូ)

//s9.kh1.co/2a/2a2fba126a35e05c8843ccb5abebc8f755fed473.jpg
សង្គម

 ១០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អគារកម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ

ឌូបៃ៖ ថ្មីៗនេះ នារីអូតេសម្នាក់ បានឡើងទៅឈរនៅលើកំពូលអគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់លំដាប់ពិភពលោកប្រមាណ៨៣០ម៉ែត្រ ដោយនាងស្ថិតនៅក្នុងឯកសណ្ឋានការងាររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates រួមជាមួយនឹងទឹកមុខញញឹមយ៉ាងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌បានឲ្យដឹងថា នាង Nicole Smith-Ludvik ដែលតាមពិតទៅជាអ្នកលោតឆ័ត្រយោងលើអាកាស បានឡើងទៅឈរបែបនេះ ដើម្បីជាការអបអរការដកបម្រាមធ្វើដំណើរ។ ទន្ទឹមនឹងនេះ នាងបានកាន់បដា ដោយមានសរសេរថា៖

ការបញ្ជូលអារ៉ាប់រួមទៅក្នុងបញ្ជី Amber របស់ចក្រភពអង់គ្លេស បានធ្វើឲ្យយើ់ងមានអារម្មណ៍ថា នៅលើពិភពលោក Fly Emirates ហោះហើរកាន់តែប្រសើរឡើង។

សំណេរលើបដា

យ៉ាងណាមិញ វាមានន័យថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច អាចវិលត្រលប់មកពីអារ៉ាប់រួម ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ។ តែយ៉ាងណាក៏ដោយ ពួកគេត្រូវតែធ្វើតេស្តរកមេរោគមុនចេញដំណើរ និងការធ្វើតេស្តបន្ថែមនៅ ឬមុនថ្ងៃទី២ របស់ពួកគេនៅក្នុងប្រទេសផងដែរ៕

ប្រភព: Daily Mail

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T