ការបាន២០ឆ្នាំ រាងប្រពន្ធ​Pierce ប្រែប្រួល ពេលនេះ លោកនិយាយបែបនេះ

//s9.kh1.co/88/886ade60712c9cebc22c1f520aeb2ab6f04f42e2.png
តារា & កម្សាន្ដ

 ០១-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងជនជាតិអាមេរិក Pierce Brosnan បន្ទាប់ពីប្រើជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយាអស់រយៈពេល២០ឆ្នាំកន្លងមក លោកបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ប្រពន្ធទោះបីជានាងមានរូបរាងប្រែប្រួលយ៉ាងណាក៏ដោយ។

កម្សាន្ត៖ មនុស្សប្រុសម្នាក់ៗតែងតែស្រលាញ់ចង់បានប្រពន្ធដែលមានមុខមាត់ស្រស់ស្អាត រូបរាងស្រឡូន មើលទៅទាក់ទាញ។ ជាការពិតណាស់រូបរាងមនុស្សគ្រប់រូបមិនអាចនៅស្រស់ស្អាតបានជារៀងរហូតនោះទេ រាងកាយតែងតែប្រែប្រួលទៅតាមពេលវេលា។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pierce Brosnan និង Keely shaye smith កាលពីឆ្នាំ ២០០១
Pierce Brosnan និង Keely shaye smith កាលពីឆ្នាំ ២០០១

ដូចគ្នានេះដែរ តារាសម្ដែងជនជាតិអាមេរិក លោក Pierce Brosnan ដែលជាតួអង្គ James Bond បានរៀបការជាមួយ Keely shaye smith កាលពីឆ្នាំ ២០០១ ។ Keely គឺជាតារាសម្ដែង អ្នកនិពន្ធដ៏មានទេពកោសល្យមួយរូប ចំណែកឯសម្រស់របស់នាងកាលពីរៀបការថ្មីថ្មោង ស្រស់ស្អាតសាកសមគ្នាជាមួយ Pierce Brosnan មែនទែន។ 

Pierce Brosnan និង Keely shaye smith កាលពីឆ្នាំ ២០០១
Pierce Brosnan និង Keely shaye smith កាលពីឆ្នាំ ២០០១

ប៉ុន្ដែរូបរាងស្រឡូនរបស់នាងមិនអាចរក្សាឲ្យនៅស្គមដូចមុននោះទេ បច្ចុប្បន្នភរិយារបស់តារាសម្ដែងរូបនេះ បាក់សម្រស់ ផ្លាស់ប្ដូរសឹងនឹងមើលមិនស្គាល់។ ជាក់ស្ដែងមកដល់សព្វថ្ងៃនាង Keely តែងតែទទួលបានការមើលងាយពីសំណាក់មហាជនទៅលើរូបរាងរបស់នាង។ 

Pierce Brosnan និង Keely shaye smith
Pierce Brosnan និង Keely shaye smith

មិនតែប៉ុណ្ណោះ មានសារព័ត៌មានជាច្រើនបានចោទសួរទៅកាន់តួអង្គ James Bond នេះជាញឹកញាប់ អំពីអារម្មណ៍ពិតរបស់លោកនៅពេលដែលឃើញរូបរាងប្រពន្ធសម្លាញ់ប្រែប្រួលបែបនេះ។ ចម្លើយរបស់លោក បានធ្វើឲ្យមហាជនរំភើបជាខ្លាំង៖ 

តាមពិតទៅកន្លងមក មិត្តភ័ក្ក្រ របស់នាង បានណែនាំនាង ឱ្យធ្វើការវះកាត់ដើម្បីសម្រកទំងន់របស់នាង ប៉ុន្តែខ្ញុំពិតជាស្រលាញ់ខ្លាំងណាស់ចំពោះរាងកាយធម្មជាតិដែលនាងមានសព្វថ្ងៃនេះ នាងគឺជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងភ្នែកខ្ញុំ ហើយជាពិសេសនាងជាម្តាយបង្កើតកូនៗរបស់ខ្ញុំ។ កាលពីចាប់ផ្តើមអាពាហ៍ពិពាហ៍ដំបូងៗ ខ្ញុំពិតជាស្រឡាញ់នូវអ្វីៗដែលនាងមាន ហើយការស្រឡាញ់នោះមិនមែនចំពោះតែសម្រស់ដ៏ស្រស់ផូរផង់របស់នាងនោះទេ ហើយរហូតមកដល់បច្ចុប្បន្នខ្ញុំរិតតែស្រឡាញ់គាត់លើសមុនទៅទៀតព្រោះគាត់ជាម្តាយបង្កើតកូនៗទាំង ៥ នាក់ របស់ខ្ញុំ គាត់បានមើលថែគ្រួសារមួយនេះបានយ៉ាងល្អបំផុត ខ្ញុំពិតជាមានមោទនភាពចំពោះនាងណាស់ ហើយខ្ញុំតែងតែស្វែងរកភាពសក្តិសមដ៏ល្អបំផុតសំរាប់តួនាទីជាប្តីរបស់នាង និង ស្នេហារបស់នាងដែលមានចំពោះខ្ញុំ។ 

 Pierce Brosnan
Pierce Brosnan និង Keely shaye smith
Pierce Brosnan និង Keely shaye smith

បន្ទាប់លោកបាននិយាយបែបនេះរួច អ្នកគាំទ្រទូទាំងពិភពលោកមានការគោរពនឹងកោតសរសើចំពោះក្ដីស្រលាញ់ដ៏ស្មោះត្រង់ ដោយមិនគិតពីរូបសម្រស់ទៅកាន់ភរិយា  Keely shaye smith បើទោះបីជានាងធាត់នឹងត្រូវគេចម្អកមើលងាយយ៉ាងណាក៏ដោយ៕

Pierce Brosnan និង Keely shaye smith
Pierce Brosnan និង Keely shaye smith

ប្រភព៖ Baby Love Shop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T