គិតមុនសឹមគូរ! Angelina Jolie និង Brad Pitt ចំណាយប្រាក់រាប់លានដុល្លារប្តឹងផ្តល់គ្នាទៅវិញទៅមក

//s9.kh1.co/72/7207e22acadf1a86b7e15659ba1a39deaf05e182.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិបាកម្ល៉េះ គ្រាន់តែលែងលះគ្នាសោះ Angelina Jolie និង Brad Pitt ចំណាយប្រាក់រាប់លានដុល្លារប្តឹងគ្នាទៅវិញទៅមក

តារាកម្សាន្ត: កាលពីថ្ងៃទី ២៨ ខែកក្កដាកន្លងទៅថ្មីៗនេះ កាសែត Us Weekly បានដកស្រង់សម្តីលោក Mark Vincent Kaplan មេធាវីជើងចាស់ម្នាក់ដែលធ្លាប់តំណាងឱ្យ Charlie Sheen, Paula Abdul និង Kevin Federline (អតីតស្វាមីរបស់ Britney Spears) ដោយបានធ្វើអត្ថាធិប្បាយអំពីជម្លោះរបស់ Angelina Jolie និង Brad Pitt ។ គាត់គិតថាការប្តឹងគ្នារវាងតារាទាំងពីរមានភាពស្មុគស្មាញនិងចំណាយច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Vincent Kaplan បាននិយាយថា÷

ពួកគេចំណាយប្រាក់រាប់លានដុល្លារក្នុងការប្តឹងតវ៉ាគ្នា ហើយចំនួននេះនឹងកើនឡើងថែម ទៀតនៅពេលដែលបណ្តឹងចាប់ផ្តើមម្តងទៀត" ។

លោក Vincent Kaplan 

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោក Mark Vincent Kaplan បានធ្វើការនិយាយដោយកត់សម្គាល់ថា Angelina Jolie និង Brad Pitt អាចមានលទ្ធភាពបន្តប្តឹងគ្នាទៅវិញទៅមកបាន ហើយលុយមិនមែនជាកត្តាចម្បងដែលគ្រប់គ្រងពួកគេទេ បើនិយាយពីទ្រព្យសម្បត្តិរបស់ពួកគេពួកគេមិនខ្លាចចំណាយលុយលើបណ្តឹងនោះឡើយ ។

សូមរំលឹកផងដែលថា គិតមកត្រឹមនឹងពេលនេះ បណ្តឹងប្តឹងផ្តល់គ្នាទាក់ទងនឹងសិទ្ធិចិញ្ចឹមកូនរវាងAngelina Jolie និង Brad Pitt នៅមិនទាន់ដឹងតម្លៃសរុបនៃការចំណាយនៅឡើយទេ ខណ:ពេលដែលភាគីទាំងសងខាងនៅតែបន្តដាក់ពាក្យប្តឹងតបតគ្នាទៅវិញទៅមក៕

Angelina Jolie និង Brad Pit
Angelina Jolie និង Brad Pit
Angelina Jolie និង Brad Pit
Angelina Jolie និង Brad Pit
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T