យោងតាមប្រភពព័ត៌មាន soompi របស់ប្រទេសកូរ៉េ បានឲ្យដឹងថា តារាស្រីជនជាតិកូរ៉េ Park Han Byul ទទួលបានប្រាក់ចំនូល រហូតដល់ទៅ ៩លានដុល្លារឯណោះ ក្នុងរយៈពេលត្រឹមតែ ១សប្តាហ៏ប៉ុណ្ណោះ ពីខ្សែភាពយន្តចុងក្រោយរបស់នាង មានឈ្មោះថា “Bi Xian II” ឬ “Bunshinsaba 2” ។

ខ្សែភាពយន្ត “Bi Xian II” ឬ “Bunshinsaba 2” នេះ គឺជាខ្សែភាពយន្តចិនដ៏រន្ធត់ ហើយបានវាយលុកទីផ្សារក្នុងប្រទេសចិន និងបានចាក់ផ្សាយតាមបណ្តារោងកុន ជាច្រើនក្នុងប្រទេសចិន ដែលការចាក់ផ្សាយដំបូង គឺនៅក្នុងថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៣ ហើយទទួលបានប្រាក់ចំនូលប្រហែល ១.៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត “Bi Xian II” ឬ “Bunshinsaba 2” ត្រូវបានធ្វើការចាក់ផ្សាយ តាមបណ្តារោងកុន ជិត ២០០០ពាន់កន្លែង ហើយលក់ដាច់ច្រើនបំផុត ជាប់ចំនាត់ថ្នាក់លេខ១។

ជាមួយគ្នានេះដែរ អ្នកដឹកនាំរឿង Ahn Byung Ki  និងតារាសម្តែងស្រី Park Han Byul បានជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្ត នៃខ្សែភាពយន្តចិនដ៏រន្ធត់ ដោយសារតែពួកគេជាជនជាតិកូរ៉េដំបូង ដែលបានមកថតខ្សែភាពយន្តរន្ធត់របស់ប្រទេសចិន៕









ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]