ញាប់ញ័រណាស់ អាយដល Park Seo Joon ត្រូវបានគេរាយការណ៍ថា ចូលរួមសម្ដែងជាតួសំខាន់ក្នុង The Marvels

//s9.kh1.co/ee/ee44cc37ea70a22f3afee01d827ee356b9333c35.png
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីលេចឮដំណឹងថា កម្លោះសង្ហារ Park Seo Joon នឹងលេចមុខនៅក្នុង The Marvels ធ្វើឲ្យហ្វេនៗដេករងចាំអ៊ុតមើលថា អាយដលខ្លួននឹងសម្ដែងជាតួអ្វី។

កម្សាន្ត៖ ហ្វេនៗកំពុងរងចាំអ៊ុតមើល បន្ទាប់ពីទទួលបានដំណឹងល្អមកថា បុរសសង្ហារ Park Seo Joon នឹងចូលរួមសម្ដែងនៅក្នុងភាពយន្តលំដាប់ហូលីវូដដ៏ល្បីល្បាញ The MarvelsPark Seo Joon គឺជាតារាសម្ដែង ជនជាតិកូរ៉េ ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យខ្សែភាពយន្តភាគកូរ៉េ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Seo Joon
Park Seo Joon

តារាសម្ដែងប្រុសរូបនេះ តែងតែទទួលបានការស្រលាញ់គាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនាក្រៅប្រទេសជាច្រើនផងដែរ។ លើសពីនោះ លោកនឹងលេចមុខនៅក្នុងខ្សែភាពយន្តហូលីវូដលំដាប់កំពូល The Marvels ដែលធ្វើឲ្យអ្នកគាំទ្រនៅរំភើបជាខ្លាំង និងចង់ឃើញទេពកោសល្យសម្ដែង Seo Joon ក្នុងពេលឆាប់ៗ។

Park Seo Joon
Park Seo Joon

កាលពីពេលថ្មីៗនេះ ប្រភពព័ត៌មានបានរាយការណ៍មកថា Park Seo Joon នឹងចូលរួមសម្ដែងនៅក្នុងភាពយន្តមួយនេះពិតមែន។ បន្ថែមពីនោះ លោកបានបញ្ជាក់ថា ខ្លួនជាតួសំខាន់នៅក្នុងរឿង ឈ្មោះថា Amadeus Cho ដែលមានសញ្ជាតិកូរ៉េ កាត់អាមេរិក ហើយនឹងជាមិត្តជិតស្និតនឹង តួអង្គ Hulk ។ 

 Amadeus Cho នៅក្នុងរឿង The Marvels 
 Amadeus Cho នៅក្នុងរឿង The Marvels 

យោងតាមដំណឹងនេះ បានធ្វើឲ្យហ្វេនៗទូទាំងពិភពលោកកាន់តែរំភើបញប់ញ័រ ចង់តាមដានរឿងមួយនេះឆាប់ៗ។ បន្ថែមពីលើនោះ ខ្សែភាពយន្តនេះនឹងត្រៀមចាក់បញ្ជាំងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

Park Seo Joon 
Park Seo Joon 
The Marvels
The Marvels

ប្រភព៖ Kyeopta Chingu Update

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T