ចិត្តធម៌ណាស់! តារាសម្តែង Jo In Sung បរិច្ចាគរាប់លានដុល្លារអាមេរិក សាងសង់សាលារៀននៅក្នុងប្រទេសមួយ

//s9.kh1.co/33/33ff29ddfec4d25f66bbc6de0a99433a6a23c891.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចិត្តធម៍ណាស់! តារាសម្តែង Jo In Sung បរិច្ចាគទឹកប្រាក់ ៥០០លានដុល្លារ សាងសង់សាលារៀននៅក្នុងប្រទេសមួយនេះ

កូរ៉េខាងត្បូង៖ តារាសម្តែងរបស់កូរ៉េត្បូង លោក Jo In Sung បានបរិច្ចាគទឹកប្រាក់ ៥០០ លានវ៉ុន ស្មើនឹង ៤៣២,៤៤៩.២៥ ដុល្លារអាមេរិក ដើម្បីជួយសាងសង់សាលា​នៅក្នុងប្រទេសតង់ហ្សានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមមូលនិធិសុខមាលភាព Milal តារាសម្តែងរូបនេះ បានផ្តល់ទឹកប្រាក់បរិច្ចាគក្នុងចំនួនយ៉ាងច្រើន ដើម្បីអបអរក្នុងថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី២៨ ខែកក្កដា ហើយសាលាដែលមានឈ្មោះថា Singida New Vision School ត្រូវបានបញ្ចប់ការសាងសង់ នៅក្នុងភាគកណ្តាលប្រទេសតង់ហ្សានី នៅឆ្នាំ២០១២ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ លានវ៉ុន ពីតារាសម្តែង Jo In Sung។ គួរបញ្ជាក់ដែរថា សាលានេះ​ត្រូវបានសាងសង់នៅក្នុងតំបន់ក្រីក្រមួយនៃប្រទេសតង់ហ្សានី ដែលមិនសូវមាននូវការផ្គត់ផ្គង់អគ្គិសនីនៅទីនោះ ប៉ុន្តែ បច្ចុប្បន្ននេះ សាលានេះ​កំពុងតែទទួលអប់រំសិស្សចំនួន ៣៥១នាក់ នៅក្នុងថ្នាក់មត្តេយ្យ៣ថ្នាក់ និង ថ្នាក់បឋមចំនួន៥ថ្នាក់។

តាមប្រភពព័ត៍មានមួយចំនួន បានបង្ហើបឱ្យដឹងថា Jo In Sung បានសំរេចចិត្តបរិច្ចាគបន្ទាប់ពីបានទទួលព័ត៍មានថា មូលនិធិសុខុមាលភាពMilal កំពុងមានបញ្ហាជាមួយនឹងថវិកាដើម្បីសាងសង់សាលារៀនមួយនៅតំបន់នោះ។ ក្នុងនោះ តារារូបនេះក៏បានទៅទស្សនាសាលា Singida New Vision នៅឆ្នាំ ២០១៩ និងបានដាំកូនឈើ Terminalia នៅក្នុងសួនកុមារ។

បើតាមប្រភពព័ត៌មានផ្សេងទៀត បានទម្លាយឱ្យដឹងថា Jo In Sung ត្រូវបានគេដឹងថាបានបរិច្ចាគថវិកាសរុបចំនួន ៨០០ លានវ៉ុន ស្មើនឹង ៦៩១,៨២០.០៩ ដុល្លារ ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ ដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រអាស៊ាន៕

https://s9.kh1.co/__image/w=650,h=325,q=100/33/33ff29ddfec4d25f66bbc6de0a99433a6a23c891.jpg
Jo In Sung
Jo In Sung
Jo In Sung
Jo In Sung
Jo In Sung
Jo In Sung
Jo In Sung
Jo In Sung
សាលា Singida New Vision
សាលា Singida New Vision
សាលា Singida New Vision
សាលា Singida New Vision
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T