អតីតសមាជិកក្រុម AOA Mina ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ងផ្តាច់ជីវិតខ្លួនឯង

//s9.kh1.co/21/21444abd3522fdf715556026c95cd971143108aa.jpeg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អតីតសមាជិកក្រុម AOA Mina ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយប៉ងផ្តាច់ជីវិតខ្លួនឯង

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ អតីតសមាជិកក្រុម​ AOA Mina ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ ប៉ុនប៉ងធ្វើអត្តឃាតផ្តាច់ជីវិតខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា តារាចម្រៀងស្រី Mina ត្រូវបានប្រទះឃើញដេកស្តូកស្តឹងនៅក្នុងផ្ទះរបស់នាង ដោយអ្នកស្គាល់គ្នាម្នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ដោយអ្នកដែលស្គាល់ Mina រូបនេះ បានសម្រេចចិត្តទៅលេងនាង ក្រោយពីតេទូរស័ព្ទទៅនាង តែមិនទទួលនោះទេ។

ជាសំណាងល្អ អ្នកដែលបានស្គាល់ Mina រូបនោះ ក៏បានតេទៅលេខទូរស័ព្ទសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីឃើញ Mina ដេកស្តូកស្តឹងភ្លាមៗ។ សូមជម្រាបថា តាមប្រភពព័ត៍មានដដែលបានឱ្យដឹងថា Mina បានត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារតែហូរឈាមច្រើនពេក៕

Mina 
Mina 
Mina 
Mina 
Mina 
Mina 
Mina 
Mina 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T