គាប់ជួនម្លេះ! ពេជ្រ សោភា បង្ហើបថា ក្មួយស្រី កំពុងមានទំនាក់ទំនងបែបនេះ ជាមួយគ្រួសារ ឆន សុវណ្ណរាជ

//s9.kh1.co/5d/5d48b9eb24af6c6e1ea65c35da66996d3ef9835e.jpg
តារា & កម្សាន្ដ

 ២៩-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គាប់ជួនណាស់ តារាចម្រៀង ពេជ្រ សោភា បង្ហើប្រាប់ថា ក្មួយស្រីមានទំនាក់ទំនងបែបនេះ ជាមួយគ្រួសារតារាចម្រៀង ឆន សុវណ្ណរាជ

រាជធានីភ្នំពេញ ៖ ពិតមែនហើយ តារាចម្រៀងស្រីល្បីឈ្មោះលំដាប់ប្រទេស ពេជ្រ សោភា ទើបតែ ធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលក្នុងពេលថ្មីៗនេះ ដោយរូបនាង បានបើកបង្ហាញវត្តមានក្មួយស្រី បង្កើតរបស់ខ្លួន ដែលមានមុខមាត់ដូចរូបនាង ជាខ្លាំងរហូត មហាជនមួយចំនួន ដាក់ការសង្ស័យថា ក្មួយស្រីជាកូនស្រី ក៏មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ក្រោយបង្ហាញមុខក្មួយស្រី មិនទាន់បានប៉ុន្មានផង ស្រាប់តែ តារាចម្រៀងលំដាប់ប្រទេសរូបនេះបានបង្ហើបប្រាប់ថា ក្មួយស្រីរបស់ខ្លួន កំពុងស្ថិតនៅក្នុង ភាពទំនាក់ទំនងមួយ ដែលមានការទទួលស្គាល់ពី ម៉ាក់ប៉ាទាំងសងខាង តែអ្វីដែល គាប់ជួនធ្វើឲ្យហ្វេនៗ ជ្រួលច្របល់នឹកស្មានមិនដល់នោះ គឺគូដណ្តឹង ជាក្មួយប្រុសរបស់ តារាចម្រៀង ឆន សុវណ្ណរាជ ទៅវិញ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់ថា ៖

ចង់ប្រាប់ថា ខាងក្មួយពូរាជនឹងក្មួយចែភា គូដណ្តឹងនឹងគ្នា ចាស់ទុំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយខាងប្រុសក្មួយពូរាជ ខាងស្រីក្មួយចែភា(ចុះយើងវិញ)?៕

ពេជ្រ សោភា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖​

តារាចម្រៀង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា
ក្មួយស្រី ពេជ្រ សោភា
ក្មួយស្រី ពេជ្រ សោភា
ក្មួយស្រី ពេជ្រ សោភា
ក្មួយស្រី ពេជ្រ សោភា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ពេជ្រ សោភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T