អេមណាស់! មកដល់ Barca ភ្លាម Depay សម្លឹងឃើញប្រយុទ្ធ ៣ លើដែលខ្លួនចង់ចាប់ដៃគូ ជាមួយហើយស្រេច

//s9.kh1.co/ca/cac678eb57436617d4f34c099e7c79608499c059.jpg
កីទ្បា

 ២៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដល់ Barca ភ្លាម Depay សម្លឹងឃើញប្រយុទ្ធ ៣ លើដែលខ្លួនចង់ចាប់ដៃគូរជាមួយហើយស្រេច

បរទេស៖ Memphis Depay ជឿជាក់យ៉ាងមុតមាំថា គាត់, Lionel Messi និង Sergio Aguero នឹងអាចក្លាយជាដៃគូរដ៏ខ្លាំងក្លាក្នុងនាមជាខ្សែប្រយុទ្ធនៅ Barcelona បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Memphis Depay
Memphis Depay

គួរបញ្ជាក់ថា កីឡាករសញ្ជាតិ ហូល្លង់ បានផ្ទេរចេញពីក្រុម Lyon មកចូលរួមជាមួយក្លិបយក្សដែលមានមូលដ្ឋាននៅតំបន់ កាតាឡាន់ ដោយគ្មានតម្លៃខ្លួន ខណៈ Aguero វិញត្រូវបាន Barca ផ្ទេរចេញពីក្រុម Manchester City ដោយគ្មានតម្លៃខ្លួនដូចគ្នា។

Memphis Depay
Memphis Depay

ជាមួយគ្នានេះ Barcelona ក៏រំពឹងថានឹងអាចរក្សាតារាឆ្នើម Messi បានផងដែរ ស្របពេលដែលបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បានផុតកុងត្រាជាមួយក្លិបម្ចាស់ពាន Champions League ៥ សម័យបាត់ទៅហើយ។

Memphis Depay, Messi និង Aguero
Memphis Depay, Messi និង Aguero

ថ្លែងប្រាប់គេហទំព័រ Sport, Depay បាននិយាយយ៉ាងដូច្នេះថា៖

វាគឺជារឿងដ៏អស្ចារ្យដែលអាចលេងជាមួយនឹង Messi។ ខ្ញុំសង្ឃឹមថាវានឹងអាចទៅរួច។ គាត់មានគុណសម្បត្តិពេញលេងដែលក្រុមត្រូវការ ហើយវាគឺសំខាន់ណាស់ដើម្បីកសាងក្រុមមួយ។ យើងមានខ្សែប្រយុទ្ធជាច្រើន, ប៉ុន្តែតាមគំនិតរបស់ខ្ញុំគឺវាមានសភាពខុសគ្នា។ ជាឧទាហរណ៍ ខ្ញុំមានសមត្ថភាព និងចំណុចខ្លាំងខុសពី Sergio Aguero ឬក៏កីឡាករដ៏ទៃទៀត។ ខ្ញុំគិតថា យើងទាំង ៣ នាក់គឺត្រូវគ្នា, ប៉ុន្តែយើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង៕

Memphis Depay

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T