ហេតុតែប៉ាៗគេសង្ហា! កូនស្រីទាំងពីរ ខាន់ ជេមស៍ ឈរជិតគ្នា ស្រស់កាន់តែខ្លាំង ដូចលោកប៉ាណាស់

//s9.kh1.co/3b/3b496914c3e09ec76c34040fb815e0d5f51db25d.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យស្រលាញ់ខ្លាំងណាស់ ដល់ពេលឈរជិតគ្នា តែ២នាក់បែបនេះ ទើបដឹងថា កូនស្រី ខាន់ ជេមស៍ ស្រស់ដូចគ្នា ដូចគ្នានឹងលោកប៉ា

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង ខាន់ ជេមស៍ រូបនេះ នៅតែរក្សាការងារអាជីពខ្លួន ក្នុងវិស័យសិល្បៈដូចដើម ខណៈពេល ការរកស៊ីជំនួសផ្សេងៗរបស់ខ្លួន កំពុងតែ រីកលូតលាស់ ដូចគ្រាប់ជីត្រូវទឹក ជាពិសេសគឺ ការរកស៊ីលក់ដីឡូត៍នេះផ្ទាល់ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើលជីវិតគ្រួសារវិញ រូបលោក និងភរិយា បានទទួលចំណងដៃកូនប្រុសស្រី គួរឲ្យស្រលាញ់ ចំនួន៤នាក់រួចហើយ ដោយក្នុងនោះ គឺមានកូនស្រី២ និងប្រុស២។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបលោក បានបង្ហោះសារជូនពរកូនស្រី ក្នុងថ្ងៃកំណើត ដែលកូនស្រីរូបនេះ រូបលោក បានប្រាប់ថា ជាកូនពៅ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពេលកូនស្រីច្បងនិងកូនស្រីពៅ ឈរជិតគ្នាដូច្នេះ ទើបដឹងថា កូនស្រីទាំងពីរ របស់តារាចម្រៀងរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ហេតុតែលោកប៉ាសង្ហា អ្នកម៉ាក់ស្រស់ស្អាតមែន នៅក្មេងៗផង តែអ្នកទាំងពីរ មើលទៅពិតជា ទាក់ទាញនិងគួរឲ្យស្រលាញ់ថ្នាក់នេះបាត់ទៅហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍
  តារាចម្រៀង ខាន់ ជេមស៍និងភរិយា
  តារាចម្រៀង ខាន់ ជេមស៍និងភរិយា
 តារាចម្រៀង ខាន់ ជេមស៍និងភរិយា
 តារាចម្រៀង ខាន់ ជេមស៍និងភរិយា
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
 តារាចម្រៀង ខាន់ ជេមស៍និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
ខាន់ ជេមស៍
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T