តោះ! ទស្សនាការបើកប្រអប់ និងតេស្តដំបូងលើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ថាវាឡូយ និងអស្ចារ្យកម្រិតណា?

//s9.kh1.co/bc/bc6fe046dd2f19442c105260d0ac4e799d9e4548.jpg
បច្ចេកវិទ្យា

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO​ បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថា ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។

ភ្នំពេញ៖ កាលថ្មីៗនេះ បន្ទាប់ពីហ៊្វេសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខ OPPO ​ បានចាប់ផ្តើមបញ្ចេញរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់ស្មាតហ្វូន Reno Series នោះគឺម៉ូដែល OPPO Reno6 Z 5G ដែលឃើញថា ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ទោះបីជាមិនទាន់ដាក់លក់នៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកកាលពីព្រឹកនាថ្ងៃទី២៦ កក្កដា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី «OPPO Reno6 Z 5G Media Experience» ប្រព្រឹត្តទៅនៅឯហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ជាន់ទី១ (ក្បែរវត្តភ្នំ) ដោយនៅក្នុងកម្មវិធីនោះឃើញមានការចូលរួមពីអ្នកតំណាងឲ្យក្រុមហ៊ុន OPPO ពិធីករពូកែខាងវោហាស័ព្ទ ជា វណ្ណារិទ្ធិ និងលោក Raven Blaze ព្រមទាំងបងប្អូនសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជាផងដែរ (ប៉ុន្តែការចូលរួមចំនួនមានកំណត់ ដោយគោរពតាមគោលការណ៍ និងការណែនាំរបស់រាជរដ្ឋាភិបាលអំពីហាមការជួបជុំគ្នាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19) បានអញ្ជើញចូលរួមដើម្បីផ្តល់ជាសក្ខីភាពក្នុងការបើកប្រអប់ (Unboxing) និងការតេស្តប្រើប្រាស់លើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G ជាផ្លូវការ និងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»

តួយ៉ាង កញ្ញា ទួត ពិសីវលក្ខណ៌ ជាប្រធានផលិតផលនៃក្រុមហ៊ុន OPPO បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីលក្ខណៈពិសេសៗ នៃស្មាតហ្វូនត្រកូល Reno ម៉ូដែលថ្មី OPPO Reno6 Z 5G យ៉ាងដូច្នេះថា៖

« OPPO Reno6 Z 5G បានបំពាក់កាមេរ៉ាមុខទំហំ 32MP+មុខងារ Portrait ជំនួយសម្រស់ រីឯកាមេរ៉ាក្រោយមានទំហំធំ 64MP+8MP+2MP ដែលអាចថតរូប ថតវីដេអូបានភ្លឺច្បាស់ល្អ និងមានភាពទាក់ទាញ ដែលក្នុងនោះវាក៏បានបំពាក់មកជាមួយនឹងមុខងារថ្មីប្លែកដូចជា មុខងារ Portrait ជំនួយសម្រស់ អាចបង្កើនពន្លឺភ្នែកចែងចាំង និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខ និងបង្ហាញកម្រិតភ្លឺស្អាតម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នកឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។  រីឯមុខងារ Bokeh Flare Portrait វិញអាចផ្តិតយកថតរូបភាពដ៏អស្ចារ្យរបស់អ្នកបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ឲ្យចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំពូលភ្លើងតូចៗនាពេលរាត្រី។ បន្ថែមពីនេះ Reno6 Z 5G ក៏មានមុខងារច្នៃប្រឌិតបន្ថែមទៀតជាច្រើនដូចជា មុខងារ AI Palette, AI Color Portrait, Dual View Video ជាដើម។ បើងាកចូលដល់កម្លាំងម៉ាស៊ីន Reno6 Z 5G វាបំពាក់មកជាមួយនឹងបន្ទះឈីប 5G Media Tek Dimensity 800U ដែលជម្រុញឲ្យកម្លាំងម៉ាស៊ីនដំណើរការកាន់តែខ្លាំង និងគ្របដណ្តប់សេវាអ៊ីនធើណែតកាន់តែលឿន។ ចំណែកឯថាមពលនិងកម្លាំងថ្មរបស់ស្មាតហ្វូននេះគឺមានទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 និងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅ 10 ស្រទាប់ឯណ្ណោះ ដែលទប់ស្កាត់មិនងាយឲ្យទូរស័ព្ទលោកអ្នកឆាប់ក្តៅពេលកំពុងលេងហ្គេម និងទស្សនាវីដេអូ ឬភាពយន្តឡើយ។ ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យ Reno6 Z 5G ជាប់ក្នុងបេះដូងដកចិត្តមិនរួចនោះគឺ រូបរាងរបស់វាមានកម្រាស់ស្តើង 7.92mm និងទម្ងន់ស្រាលត្រឹមតែ 173g ជាមួយនឹងជម្រើស 2 ពណ៌គឺ Aurora និង Stellar Black ហើយអ្វីដែលកាន់តែពិសេសគឺពណ៌ទាំង 2 នេះគឺមិនជាប់ស្នាមដៃ 100%។»

ការឡើងរបស់កញ្ញា ទួត ពិសីវលក្ខណ៌ 
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»

ទន្ទឹមជាមួយគ្នាផងដែរ ពិធីករ ជា វណ្ណារិទ្ធិ និង Raven Blaze ក៏បានលើកនូវចំណុចពិសេសៗបន្ថែម ដោយសង្កត់ធ្ងន់ថា៖

« សម្រាប់ស្មាតហ្វូន Reno Series ត្រូវបានគេកក់សម្គាល់ថាជាអ្នកជំនាញ​ Portrait ឈានមុខគេ។ ជាក់ស្តែងដូច Reno6 Z 5G គឺ OPPO កាន់តែផ្តោតខ្លាំងលើការថតរូប Portrait ដែលអាចនិយាយបានថា វាពិតជាស័ក្កសម និងល្អឥតខ្ចោះ សម្រាប់ស្រទាប់វ័យពិសេសអ្នកចូលចិត្តថតរូប ថតវីដេអូនៅកាមេរ៉ាមុខ និងកាមេរ៉ាក្រោយមានទំហំធំ ដែលអាចផ្តិតយករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក រួមទាំងមុខងារលើកសម្រស់ថ្មីៗរួមមាន Portrait Beautification, Bokeh Flare Portrait ជាដើម។ ហើយបើងាកទៅមើលកម្លាំងម៉ាស៊ីន OPPO Reno6 Z 5G គឺវាបំពាក់មកជាមួយនឹងបន្ទះឈីប 5G ដែលជាបច្ចេកវិទ្យានាពេលអនាគត រួមជាមួយនឹងអង្គចងចាំ 8GB(+5GB) RAM + 128GB ROM ដែលជម្រុញឲ្យល្បឿនម៉ាស៊ីនកាន់តែលឿនរហ័សទាន់ចិត្ត ពិសេសធានាថា Gamers ដឹងតែពេញចិត្តស្តូក។ មួយវិញទៀត សម្រាប់បងប្អូនដែលនិយមតាមដានរឿងភាគ ឬភាពយន្ត ក៏ដូចជាអ្នកលេងហ្គេមមិនអាចខ្វះ OPPO Reno6 Z 5G បានឡើយ ព្រោះថាស្មាតហ្វូននេះមានកម្លាំងថ្មទំហំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0។ »

ការឡើងរបស់លោក ជា វណ្ណារិទ្ធិ និង Raven Blaze 
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»

ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងកាន់តែច្បាស់ស៊ីជម្រៅពីស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G លោកអ្នកអាចចូលទៅកាន់ហ៊េសប៊ុកផេគផ្លូវការ OPPO ។

អូ ភ្លេចប្រាប់មួយទៀត! បងប្អូនទាំងអស់គ្នាកុំភ្លេចរង់ចាំទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G» នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ - ៩:០០ យប់ ព្រមទាំងមានការ Live ផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងហ្វេសប៊ុកផេគផ្លូវការ OPPO ដូច្នេះកុំភ្លេចចូលរួមទស្សនាឲ្យបានគ្រប់ៗគ្នាណា និងកុំភ្លេចនាំគ្នាចុច Like, Share និង Comments ផងដែរ៕

  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
  កម្មវិធី «OPPO Reno6 Z 5G Media Experience»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T