សង្ស័យណាស់ ហ្វេនរំជើបរំជួល បន្ទាប់ Song Hye Kyo បង្ហោះរូបជាមួយតារាប្រុសម្នាក់នេះ

//s9.kh1.co/b0/b0aedf1bd4421889a7aab32d7ddd5d6046ea286e.png
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាស្រីកំពូលសម្រស់ Song Hye Kyo បានផុសរូបខ្លួនជាមួយនឹងតារាប្រុសម្នាក់ទើបដែលបានចាប់ដៃគូសម្ដែងជាមួយគ្នាថ្មី ធ្វើឲ្យមហាជនមានការសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ ព្រោះពីមុនមក Song Hye Kyo កម្រផុសរូបជាតារាប្រុសណាស់។

កម្សាន្ត៖ បន្ទាប់ពីត្រលប់មកចូលសិល្បៈវិញលើកនេះ Song Hye Kyo បានបង្ហាញមុខនៅក្នុងការងារជាបន្ដបន្ទាប់ ក្នុងនោះនាងបានលេចមុខនៅក្នុងរឿងភាគថ្មី "Now, We are breaking up" ដោយចាប់ដៃគូជាមួយតារាប្រុសទើបនឹងរះ Jang Ki yong ដែលរឿងនេះនឹងចាក់បញ្ចាំងចុងឆ្នាំ ២០២១ នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo
Song Hye Kyo

ថ្វីត្បិតតែខ្សែភាពយន្តមិនទាន់បានចាក់នៅឡើយមែន ប៉ុន្ដែហ្វេនៗសង្កេតឃើញថា Song Hye Kyo ហាក់ដូចជាមានភាពជិតស្និតជាមួយនិងតួឯកប្រុសវ័យក្មេងម្នាក់នេះ។ ជាពិសេស នាងបានផុសរូបជាមួយ Jang Ki Yong នៅក្នុងគណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងទៀតផង។ 

Jang Ki Yong
Jang Ki Yong

មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគួរឲ្យសង្ស័យទៀតនោះគឺ Song Hye Kyo បានសរសេរថា "Yoon Jae Gook & Ha Young Eun" ជាឈ្មោះរបស់តួឯកដែលអ្នកទាំងពីរបានសម្ដែងរួមគ្នាទៀតផង។ យោងតាមប្រភពបានបញ្ជាក់ថា Jang Ki Yong គឺជាតារាប្រុសដំបូងដែល Song Hye Kyo បង្ហោះរូបជាសាធារណៈ ទាំងដែលពីមុននាងមិនធ្លាប់ធ្វើបែបនេះនោះទេ៕ 

Jang Ki Yong និង​ Song Hye kyo ក្នុងរឿង "Now, We are breaking up"
Jang Ki Yong និង​ Song Hye kyo ក្នុងរឿង "Now, We are breaking up"

ប្រភព៖ Kenh14.vn

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T