ចែកផ្លូវជាមួយភរិយាច្រើនឆ្នាំហើយ តែតារាប្រុសទាំងនេះនៅមិនបើកចិត្ត យកអ្នកណាស្អំបេះដូងសោះ

//s9.kh1.co/7c/7cb5549df692c15de5f447550283d732a2ffbf90.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិតជាតារាប្រុសចិត្តរឹងណាស់ ទោះធ្លាប់លែងលះជាមួយភរិយាអស់ជាច្រើនឆ្នាំ តែតារាប្រុស២រូបនេះ នៅមិនទាន់សម្លឹងឃើញនារីណាម្នាក់មកជាជាដៃគូទៀត។

ភ្នំពេញ៖ ការរៀបការជារឿងមួយដ៏ធំ និងអស្ចារ្យបំផុតសម្រាប់មនុស្សគ្រប់គ្នា ក្រោយមើលចិត្តដៃគូអស់ជាច្រើនខែ ច្រើនឆ្នាំកន្លងមក។ ពិតណាស់ ការរៀបអាពាហ៍ពិពាហ៍ជារឿងមួយ ដែលគេគ្រប់គ្នាប្រាថ្នាបានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដើម្បីចាប់ដៃគ្នារកស៊ី កសាងជីវិតគ្រួសារឲ្យមានក្ដីសុខ និងសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីសម្រេចចិត្តរៀបការរួច គ្មានគូស្វាមីភរិយាណាមួយ ចង់ជួបរឿងឈ្លោះប្រកែក ទាស់សម្ដីគ្នា រហូតឈានដល់ចំណុចមួយត្រូវលែងលះនោះទេ។ ជាពិសេស គូស្វាមី ដែលកំពុងមានកូនតូចៗតែម្ដង ដោយពេលខ្លះការចែកផ្លូវគ្នា អាចធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍កូនៗផងដែរ។

តែបើក្រឡេកទៅមើលសិល្បករខ្មែរវិញ គេឃើញថាតារា២រូប បានលែងលះជាមួយភរិយាមានឈ្មោះជាពោះម៉ាយទាំងវ័យក្មេង។ បើទោះបីចែកផ្លូវគ្នាជាមួយភរិយា ដើរផ្លូវរៀងៗខ្លួនអស់ជាច្រើនឆ្នាំក្ដី តែគេសង្កេតឃើញតារាប្រុសទាំងនេះ នៅតែមិនទាន់បើកចិត្តទទួលយកមនុស្សស្រីណាម្នាក់ ចូលមកក្នុងជីវិតឡើយ។ ដោយតារាប្រុសពោះម៉ាយ២រូបនោះមានដូចជា៖

១៖ លោក ទេព រិនដារ៉ូ

តារាសម្ដែងប្រុសជើងចាស់ សាច់ចាំ លោក ទេព រិនដារ៉ូ ត្រូវបានគេដឹងថា ធ្លាប់បានរៀបការម្ដងរួចមកហើយ តែលោកក៏បានលែងលះជាមួយភរិយាវិញ។ ម្យ៉ាងវិញទៀត បើទោះបីនៅពោះម៉ាយអស់ជាច្រើនឆ្នាំ តែកំពូលតារាសម្ដែងរូបនេះ មិនព្រមបើកចិត្ត បើកបេះដូងសម្លឹងឃើញនារីណាម្នាក់នៅឡើយនោះទេ។

លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ
លោក ទេព រិនដារ៉ូ

២៖ លោក ហ្សូណូ

តារាចម្រៀងម្ចាស់បទ «កូនប្រុសខុសហើយ» លោក ហ្សូណូ គេដឹងដែរថា តារារូបនេះធ្លាប់បានរៀបការ និងមានកូនស្រីម្នាក់ផងដែរ។ តែតារារូបនេះ ក៏បានលែងលះជាមួយភរិយារស់នៅរៀងៗខ្លួន ក្នុងនោះដែរ ទោះនៅពោះម៉ាយ តែលោកនៅមិនទាន់មានគូស្នេហ៍ថ្មីនៅឡើយនោះទេ។

លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
លោក ហ្សូណូ
ហ្សូណូទេព រិនដារ៉ូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T