បែកគ្នាយូរហើយ តែអតីតគូស្នេហ៍ Fan Bingbing ទើបតែនឹកឃើញធ្វើសកម្មភាពមួយនេះ

//s9.kh1.co/8f/8f0b4c89ccf8faf0ac24502193d8e007672496e3.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អស់រយៈពេល ២ ឆ្នាំទៅហើយ បន្ទាប់ពីបានបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្តែ ថ្មីៗនេះ អតីតគូស្នេហ៍ តារាស្រី Fan Bingbing ស្រាប់តែនឹកឃើញធ្វើរឿងមួយនេះ ដែលជាការលុបចោលរាល់ការបង្ហោះទាំងឡាយទាក់ទងនឹងរូបនាង ឲ្យហ្វេនៗជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង

ចិន៖ ដូចដែលធ្លាប់បានដឹងមកហើយថា កាលពីឆ្នាំ ២០១៩ តារាស្រី Fan Bingbing និង លោក Li Chen បានបានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលជាមួយនឹងការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហានឹងគ្នាភ្លាមៗនេះ។ ហើយ បន្ទាប់ពីនោះមក តារាសម្ដែងស្រីរូបនេះ ថែមទាំងបានពន្យល់ថា នាងពិតជាមិនចង់ឲ្យគូស្នេហ៍របស់ខ្លួន ចូលរួមពាក់ព័ន្ធច្រើនពេកជាមួយនឹងរឿងអាស្រូវគេចពន្ធរបស់នាងនោះទេ។ យ៉ាងណាមិញ អស់រយៈពេល ២ ឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាមកនេះ តារាប្រុសស្រីទាំងពីររូបនេះ មិនបាននិយាយពីគ្នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយទៀតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះ ដោយយោងតាមទំព័រ ១៦៣ បានរាយការណ៍ថា មានអ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើន បានសង្កេតឃើញពីសកម្មភាពរបស់អតីតគូស្នេហ៍របស់ Fan Bingbing ដោយនៅលើបណ្ដាញសង្គម លោក Li Chen បានលុបចោលរាល់ការបង្ហោះទាំងឡាយ ដែលមានការទាក់ទងនឹង Fan Bingbing ដែលសកម្មភាពទាំងនេះ ហាក់ដូចជាចង់បង្ហាញពីការបែកបាក់គ្នាយ៉ាងច្បាស់ៗ រវាងទំនាក់ទំនងចាស់របស់តារាប្រុសស្រីមួយគូនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការលុបគ្រប់ការបង្ហោះនេះ ក៏ត្រូវបានគេដឹងថា គឺជាការធ្វើឡើងដោយលោក Li Chen កាលពី ៣ ថ្ងៃមុន ថែមទៀតផង។ 

ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រជាច្រើន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះពួកគេគិតថា សកម្មភាពរបស់តារាសម្តែងប្រុសរូបនេះ កំពុងតែបានបញ្ចប់ឱកាសដើម្បីវិលត្រឡប់ទៅរក តារាស្រី Fan Bingbing ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing និង គូស្នេហ៍
Fan Bingbing និង គូស្នេហ៍
Fan Bingbing និង គូស្នេហ៍
Fan Bingbing និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T