មើលឲ្យស្រួលបួល ប្រយ័ត្នលង់! សម័យនេះ គេលែងឌឺដងហើយ បើស្អាត និងសង្ហាម្លឹងៗ

//s9.kh1.co/9b/9b398e2c469abe8e95f8bb2bccd9039d65259b7d.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិភពក្រឡាប់ចាក់មែន តោះមក មើលសម្រស់ តារាខ្មែរប៉ុន្មានដួងនេះទៅ សម័យនេះគេលែងរើសអើងហើយ បើសង្ហារ ស្រស់ស្អាតម្លឹងៗ

រាជធានីភ្នំពេញ ៖ ពិតមែនហើយ ធម្មជាតិជាអ្វី ដែលកើតឡើងដោយ ខ្លួនឯង គ្មាននរណាជាអ្នកបង្កើត កែច្នៃឡើយ ជាមួយគ្នាប្រសិនបើ មនុស្សម្នាក់ កើតមកមាន រូបជានារី ចិត្តជាបុរស រូបជាបុរស ចិត្តជានារី ក៏នេះជាធម្មជាតិ គ្មានរណាម្នាក់ ជាអ្នកបង្កើតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែដោយសារ បច្ចុប្បន្នជា សម័យបច្ចេកទេសជឿនលឿន ម្យ៉ាងទៀត ដោយសារ ឥលូវនេះ មនុស្សស្រលាញ់ភេទដូចគ្នា សង្គមលែងរើសអើងដូចពេលមុន​​ ហេតុនេះហើយ ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា មិនចាំបាច់រស់នៅលាក់បាំង មិនបញ្ចេញអ្វីជា ពេញចិត្តរបស់ខ្លួនឡើយ ទន្ទឹមនឹងនោះ ពួកគេអាចស្វែងរក សេវាកម្មនានា ដើម្បីបំពេញតម្រូវការ ប្រែក្លាយរូបកាយខ្លួន តាមភេទដែលខ្លួនស្រលាញ់។

ក្នុងនោះ មនុស្សប្រុស ក៏អាចប្រែក្លាយជាមនុស្សស្រី រៀបការជាមួយបុរស ហើយមនុស្សស្រី ក៏អាចប្រែក្លាយជា មនុស្សប្រុសនិង រស់នៅជាមួយនារី បានដូចធម្មតា មិនតែប៉ុណ្ណោះ សង្គមខ្មែរបច្ចុប្បន្ន គេឯងលែងរើសអើង និងឲ្យតម្លៃស្មើគ្នា នឹងមនុស្សដទៃទៀត ព្រោះពួកគេ មិនបានបៀតបៀននឹងនរណាម្នាក់ ឫធ្វើឲ្យសង្គម មានបញ្ហាឡើយ៕

ជាក់ស្តែង ប្រសិនបើ បងប្អូនមហាជន បានឃើញសម្រស់តារាខ្មែរប៉ុន្មានដួង ដែលបាន ចាក់អរម៉ូនបុរស កែភេទទៅជានារីហើយនោះ ជឿជាក់ថា បងប្អូននឹងផ្លាស់ប្តូរគំនិតភ្លាម ស្រួលមិនស្រួល អាចលង់ស្នេហ៍ក៏ថាបាន បើអ្នកទាំងប៉ុន្មាននាក់នេះ ស្រស់សង្ហារ និងស្រស់ស្អាត ស្ទើរមិនជឿថា ជាបុរសតែងស្រី និងស្រីតែងបុរស ទាល់តែសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. កញ្ញា សៃហ្វុង ៖

ម្ចាស់មកុដ Miss Queen Cambodia2020 បវរកញ្ញាភេទទី៣ រូបនាង បានកែភេទរួចរាល់ក្លាយជា នារីពេញលក្ខណៈ មិនតែប៉ុណ្ណោះ រូបនាងក៏ មានហាងកែសម្ភស្សផ្ទាល់ខ្លួនផងដែរ។

Sai fhon
Sai fhon
Sai fhon
Sai fhon
Sai fhon
Sai fhon

២. កញ្ញា ហានី

បវរកញ្ញា Miss Queen Cambodia 2020 លំដាប់រងទី១ ដែលសព្វថ្ងៃនេះ រូបនាងកំពុង តែត្រៀមក្នុងការប្រកួត Miss Diva នៅឯប្រទេសវៀតណាម ផងដែរ។

កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី

៣. លោក ប៊យ

រូបលោក ក៏ត្រូវបាន ដឹងថាកំពុងកសាងគ្រួសារ ជាមួយនារីស្រស់ស្អាតម្នាក់ យ៉ាងមានក្តីសុខ មិនតែប៉ុណ្ណោះ រូបលោក មិនលាក់លៀមអ្វីដែរ ថារូបលោក បានប្រើប្រាស់ ការចាក់អរម៉ូន ដែលធ្វើឲ្យដូចបុរស១០០%។

Boy
Boy
Boy
Boy
Boy
Boy

៤. លោក ដេនស៊ី

ពិតណាស់ ដេនស៊ី មើលទៅពិតជា ដូចបុរសខ្លាំង ជាពិសេសគឺ មានរូបរាងធំ ស្មាបើកនិងមានសាច់ដុំធំៗ តែអ្វីដែលចម្លែកនោះគឺ រូបលោក មិនបានចាក់អរម៉ូន ឫប្រើប្រាស់អ្វីទាំងអស់ ដងខ្លួនលោក គឺធម្មជាតិសុទ្ធសាធ៕

Dancy
Dancy
Dancy
Dancy
Dancy
Dancy
Dancy
Dancy
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T