ផ្អែមក្នុងរឿងមិនអស់ចិត្ត Song kang និង Han So Hee កៀកកើយ ក្រៅឆាកគួរឲ្យសង្ស័យ

//s9.kh1.co/b0/b03dd9b58d9dc79381ed1f64be4cb23a67371045.png
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងកូរ៉េទាំង២រូបគ្នា បានចាប់ដៃគូគ្នាសម្ដែងរឿងភាគមួយដែលកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង លើសពីនោះទៅទៀត ទស្សនិកជនសង្កេតឃើញថា ទំនាក់ទំនងគ្នារវាង Song Kang និង Han So Hee លើសពីមិត្តរួមការងារធម្មតា។

កូរ៉េ៖ តារាសម្ដែងប្រុសវ័យ ២៧ឆ្នាំ Song Kang កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជនដែលតាមដានរឿងភាគថ្មីរបស់ខ្លួន Nevertheless ដែលចាប់ដៃគូជាមួយតារាស្រីកំពូលសម្រស់ Han So Hee។ តាមរយៈទេពកោសល្យដ៏ជំនាញរបស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកទស្សនាពេញចិត្តជាខ្លាំង ជាពិសេសអ្នកគាំទ្រចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតប្រាកដទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Kang និង Han So Hee 
Song Kang និង Han So Hee 

យោងទៅតាមសាច់រឿង ដែលតារាកូរ៉េទាំងពីរដួងនេះ​ កំពុងសម្ដែងធ្វើឲ្យមហាជនជក់ចិត្តនឹងឈុតដែលមានភាពផ្អែមល្ហែមមែនដូចគូស្នេហ៍ក្នុងជីវិតពិត។ លើសពីនោះទៅទៀត ក្រោយពីហ្វេនៗបានឃើញឈុតក្រៅឆាករបស់ Song Kang និង Han So Hee មានភាពស្និតស្នាលគួរឲ្យសង្ស័យ។

Song Kang និង Han So Hee 
Song Kang និង Han So Hee 

អ្នកគាំទ្របានបញ្ជាក់ថា Song Kang និង  Han So Hee នៅក្រៅឆាក ពួកគេតែងតែកាន់ដៃគ្នាយ៉ាងស្អិតរមួត និង ចូលចិត្តផ្អែកស្មាគ្នាទៅវិញទៅមកទៀតផង។ សកម្មភាពទាំងនេះផងដែរ ត្រូវចាប់បានតាមរយៈកាមេរ៉ា នៅពេលពួកគេនៅកន្លែងថតរឿង។ 

Song Kang និង Han So Hee 
Song Kang និង Han So Hee 

ទោះសកម្មភាពជិតស្និតយ៉ាងក៏ដោយ អ្នកគាំទ្រគ្រាន់តែធ្វើការសន្មត់ប៉ុណ្ណោះ ចំណែកឯតួឯកក្នុងរឿង Nevertheless ទាំងពីររូបនេះ មិនទាន់បង្ហើបអំពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេនៅឡើយទេ៕ 

Song Kang និង Han So Hee ក្រៅសាច់រឿង
Song Kang និង Han So Hee ក្រៅសាច់រឿង
Song Kang និង Han So Hee ក្រៅសាច់រឿង
Song Kang និង Han So Hee ក្រៅសាច់រឿង

ប្រភព៖ ILoveKStars

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T