Jennie បង្ហាញខ្លួននៅព្រលានយន្តហោះលើកនេះ ប្លែកៗឲ្យហ្វេនបារម្ភណាស់ (មានវីដេអូ)

//s9.kh1.co/0d/0d1620de1375da2ab442a7b98145273f1cb195fa.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Jennie សមាជិកក្រុម BLACKPINK ធ្វើឲ្យហ្វេនមានការព្រួយបារម្ភ បន្ទាប់ពីលេចមុខភ័យខ្លាចនិងធុញថប់នៅឯព្រលានយន្តហោះ។

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២២ ខែកក្កដា នេះ Jennie បានទៅដល់ប្រទេសកូរ៉េខាងត្បូង ពីទីក្រុង Los Angeles ហើយត្រូវបានគេឃើញនៅអាកាសយានដ្ឋាន Incheon ហើយការលេចមុខរបស់តារាស្រីរូបនេះ បានក្លាយជាការចាប់អារម្មណ៍របស់ប្រិយមិត្តកូរ៉េ និងបណ្តាញសារព័ត៌មានកូរ៉េខាងត្បូង ព្រោះនេះជាលើកទី ១ ហើយ ដែល Jennie ​ត្រូវបានគេឃើញនៅក្នុងអាកាសយានដ្ឋាន បន្ទាប់ពីជាងមួយឆ្នាំ ដោយសារតែជំងឺជំងឺរាតត្បាតកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie
Jennie

គួររំលឹកផងដែរថា កាលពីមុន Jennie បានហោះហើរទៅកាន់សហរដ្ឋអាមេរិក ដោយសម្ងាត់នៅក្នុង ខែមិថុនា ទោះយ៉ាងណា នៅពេលនាងត្រឡប់មកប្រទេសកូរ៉េវិញ តាមរយៈជើងហោះហើរពាណិជ្ជកម្ម មនុស្សជាច្រើនអាចទទួលបាននូវកាលវិភាគហោះហើររបស់នាង ជាមួយគ្នានោះ អ្នកគាំទ្រ និងអ្នកយកព័ត៌មាន បានប្រមូលផ្តុំគ្នានៅព្រលានយន្តហោះ ដើម្បីថតរូបរបស់ Jennie ផងដែរ។

ទន្ទឹមនឹងនោះ Jennie ត្រូវបានគេមើលឃើញថា ស្លៀកសម្លៀកបំពាក់អាវយឺតពណ៌ស និងពាក់វ៉ែនតាខ្មៅ និងព្រមជាមួយនឹងម៉ាសផងដែរ ដំបូងឡើយតារាស្រីរូបនេះ មើលទៅមានភាពរួសរាយរាក់ទាក់គ្រវីដៃអ្នកគាំទ្រទោះ តែក៏ចាប់ផ្តើមហត់នឿយនៅពេលដែលមនុស្សចាប់ផ្តើមប្រមូលផ្តុំគ្នានៅជុំវិញ នាងទោះយ៉ាងណា Jennie ហាក់ដូចជាកាន់តែមានទុក្ខកង្វល់ បង្ហាញតាមរយៈទឹកមុខរបស់នាង។

Jennie
Jennie

ស្របគ្នានោះ តារាស្រីរូបនេះបានទម្លាក់មុខរបស់នាងចុះ ហើយទាញអាវរបស់នាងចុះក្រោមដើម្បីគ្របមុខរបស់នាង ដែលមើលទៅហាក់ដូចជាភ័យខ្លាច អ្នកខ្លះអះអាងថា Jennie មានអារម្មណ៍មិនស្រួលខ្លួន ដោយសារការហោះហើរឆ្ងាយ និងអ្នកខ្លះទៀតជឿថា Jennie មានទុក្ខព្រួយដោយសារតែហ្វូងមនុស្សមកច្រើនពេក កំឡុងពេលមានកូវីដ១៩ នេះ។

Jennie
Jennie

គួរបញ្ជាក់ផងដែរថា ឥឡូវនេះប្រជាជនកំពុងអំពាវនាវ ឱ្យអ្នកគាំទ្រ និងអ្នកប្រមាញ់រូបភាពទាំងនោះ គោរពសិទ្ធ Idol ហើយផ្តល់ឱ្យពួកគេនូវកន្លែងផ្ទាល់ខ្លួន ដែលពួកគេសមនឹងទទួលបាន៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Jennie

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T