ខ្ញីចាស់កាន់តែហឹរ! បុរសសង្ហា វ័យ៥៥ឆ្នាំ សាច់ចាំមិនប្តូរ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង

//s9.kh1.co/0b/0b5903a6bc72e26765671e26b9f4c6bcfb0e29ce.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន បុរសសង្ហា វ័យ៥៥ឆ្នាំ សាច់ចាំមិនប្តូរ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង

សឹង្ហបុរី: លោក Chuando Tan កើតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៦៦ ជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកថតរូបវ៏យ៥៥ឆ្នាំ ប៉ុន្តែរូបរាងកាយ និងសម្រស់របស់លោកនៅតែក្មេងជាងវ័យ ដោយអ្នកប្រហែលជាយល់ថា តារាប្រុសរូបនេះមានវ័យ៣០ឆ្នាំ បាននឹងកំពុងតែធ្វើឲ្យពិភពអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងនឹងអាថ៌កំបាំងនៅពីក្រោយការថែរក្សាសម្រស់របស់លោកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះអាថ៌កំបាំងនៅពីក្រោយការថែរក្សាសម្រស់ និងរូបរាងក្មេងជាងវ័យ លោក Chuando Tan បានទម្លាយយ៉ាងដូច្នេះថា÷

ខ្ញុំតែងតែបរិភោគស៊ុតឆ្អិនចំនួន ៦ គ្រាប់សម្រាប់អាហារពេលព្រឹក លើសពីនេះខ្ញុំតែងផឹកទឹកដោះគោមួយកែវហើយជួនកាលបន្ថែមផ្លែបឺរជាមួយនឹងផ្លែប៊ឺរីទៅអាហារពេលព្រឹករបស់ខ្ញុំ ដែលនេះគឺជាបរិមាណប្រូតេអ៊ីននិងថាមពលល្អសម្រាប់ការចាប់ផ្តើមដំបូង។ ខ្ញុំក៏ចៀសវាងផឹកកាហ្វេនិងតែ ប៉ុន្តែខ្ញុំផឹកទឹកច្រើន។ ខ្ញុំមិនជក់បារីមិនផឹកស្រានិងបរិភោគសាឡាត់ដែលធ្វើពីបន្លែស្រស់សម្រាប់អាហារពេលល្ងាច។ ចំណែកឯការថែរក្សារូបរាង ខ្ញុំតែងតែចំណាយពេលប្រហែល ៩០ នាទីលើការហាត់ប្រាណក្នុងមួយថ្ងៃ។

លោក Chuando Tan

បន្ថែមលើសពីទៅទៀត លោក Chuando Tan ក៏បានបង្ហើបអាថ៌កំបាំងជម្រុញសុខភាពផ្លូវចិត្ត ដោយលោកបាននិយាយយ៉ាងដូច្មេះថា÷

 ខ្ញុំបានព្យាយាមធ្វើការងារផ្សេងៗគ្នាជាច្រើនហើយឈប់ធ្វើអ្វីៗដែលខ្ញុំចូលចិត្ត។ ខ្ញុំស្រឡាញ់មនុស្ស ស្រឡាញ់ការប្រាស្រ័យទាក់ទង ស្រឡាញ់ចូលចិត្តបង្កើតការថតរូបនិងចូលចិត្តថតរូប។ ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកមិនពេញចិត្តពេលនោះអ្នកនឹងមានអារម្មណ៍មិនល្អហើយជាការពិតវានឹងមិនពង្រឹងសុខភាពរបស់អ្នកទេ។ "

លោក Chuando Tan

ជារួមមកដើម្បីទទួលបានសុខភាពល្អនិងអាយុវែងអ្នកគួរតែមានទម្លាប់រក្សានូវតុល្យភាពក្នុងការគ្រប់គ្រងទាំងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម÷

លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
លោក Chuando Tan វ័យ៥៥ឆ្នាំ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T