ខួបកំណើត២៩ឆ្នាំ Selena Gomez រៀបចំខ្នាតតូចជាមួយមិត្តភក្ដិពីរបីនាក់ ក៏មើលទៅសប្បាយ

//s9.kh1.co/59/59ed0519383ec9f79636d38df4856341e6f76118.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃទី ២២ ខែកក្កដា កន្លងទៅ តារាចម្រៀងប៉ុបអាមេរិក Selena Gomez បានរៀបចំពិធីជប់លៀង តូចល្មម ជាមួយនឹងមិត្តភក្ដិពីរបីនាក់ ដើម្បីអបអរថ្ងៃខួបកំណើតគំរប់អាយុ ២៩ឆ្នាំរបស់នាង។

បរទេស៖ កាលពីថ្ងៃទី ២២ ខែកក្កដា កន្លងទៅ តារាចម្រៀងប៉ុបអាមេរិក Selena Gomez បានរៀបចំពិធីជប់លៀងញ៉ាំសាច់អាំង និងជប់លៀងក្នុងអាងហែលទឹកនៅផ្ទះរបស់នាង យ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្ដិពីរបីនាក់ ដើម្បីអបអរថ្ងៃខួបកំណើតគម្រប់ អាយុ ២៩ឆ្នាំរបស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងពិធីនោះ យើងឃើញថា តារាស្រីរូបនេះ បានរៀបចំជាលក្ខណៈសាមញ្ញៗតូចតាចធម្មតាប៉ុណ្ណោះ ដោយមានត្រឹមការតុបតែងប៉េងប៉ោងដែលមានពាក្យថារីករាយថ្ងៃកំណើត និងប៉េងប៉ោងជាច្រើនទៀត មើលទៅពិតជាមិនសូវធំដុំអ្វីប៉ុន្មាននោះឡើយ ប៉ុន្តែ Selena ក៏ទទួលបានភាពសប្បាយរីករាយខ្លាំង ព្រមនឹងពាក្យជូនពរពីមិត្តភក្ដិ និងបណ្ដាហ្វេនៗជាច្រើនយ៉ាងកក់ក្ដៅតែម្ដង។

ជាពិសេស បើយោងតាមប្រភពបរទេសបានឲ្យដឹងថា ឆ្លៀតឪកាសដដែលនោះ Selena ក៏បានអំពាវនាវឲ្យមហាជន ក៏ដូចជាហ្វេនៗជួយបរិច្ចាគទៅមូលនិធិនានា ដើម្បីជួយដល់ស្ថានភាពលំបាកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ថែមទៀតផងដែរ៕

 Selena Gomez 
 Selena Gomez 
Selena Gomez 
Selena Gomez 
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី

ប្រភព៖ Zing news

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T