ហ្វេនៗកំពុងបារម្ភខ្លាំង ខ្លាចរឿងថ្មីរបស់ Yang Zi អាចនឹងមិនចាក់ផ្សាយ ព្រោះមានការចូលរួមសម្តែងជាមួយ Kris Wu

//s9.kh1.co/42/42a78a46b3fccb9c5111c77da365c85b10a8b000.jpg
តារា & កម្សាន្ដ

 ២២-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

«Golden Hairpin» ដែលជាគម្រោងធំ នៃរឿងបុរាណ ដែលសម្តែងដោយ Yang Zi ខ្លាចតែមិនអាចចាក់ផ្សាយ ដោយសារតែរឿងអាស្រូវផ្លូវភេទ របស់តារាប្រុស Kris Wu

ចិន៖ កាលពីថ្ងៃទី ២២ ខែកក្កដា ស៊ីណាបានរាយការណ៍ថារឿងអាស្រូវផ្លូវភេទ មិនត្រឹមតែបង្កឱ្យមានហានិភ័យ នៃអាជីពសិល្បៈរបស់តារាសម្តែង Kris Wu ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សិល្បករមួយចំនួនដែលមានការងាររួមជាមួយអតីតសមាជិក EXO នេះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គម្រោងថ្មីជាច្រើន ក៏ដូចជា ការងារដែលធ្វើការរួមសហកា ជាមួយតារាប្រុសរូបនេះ ត្រូវបានលុបចោលភ្លាមៗតែម្តង បន្ទាប់ពីរឿងរ៉ាវស្រពិចស្រពិលមិនទាន់ដឹង រកខុសត្រូវនៅឡើយ តែបានបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលបានសាងប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានរលាយក្នុងមួយពព្រិចភ្នែក។

តួយ៉ាង កាលពីថ្មីៗនេះ មានមហាជន ក៏ដូចជាហ្វេនៗ របស់តារាសម្តែងស្រីកំពុងមានប្រជាប្រិយ Yang Zi កំពុងមានការព្រួយបារម្ភជាខ្លាំងថា រឿងដែលមានចំណងជើងថា «Golden Hairpin» ដែលជាគម្រោងធំ នៃរឿងបុរាណលើកដំបូងនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Tencent Video វាអាចនឹងមានផលប៉ះពាល់ នឹងមិនអាចចាក់ផ្សាយ ដោយសារតែរឿងអាស្រូវផ្លូវភេទ របស់តារាប្រុស Kris Wu ដែលបានចូលរួមសម្តែងភាគមួយនេះ។

ទោះជាយ៉ាងណា បច្ចុប្បន្ន តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។ រដ្ឋបាលកណ្តាលវិទ្យុភាពយន្តនិងទូរទស្សន៍ បានធ្វើការយ៉ាងសស្រាកសស្រាង ជុំវិញបញ្ហា អំពីរឿងអាស្រូវរបស់តារាចម្រៀងប្រុសរូបនេះដូច្នេះដែរ៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Zi 
Yang Zi 
Kris Wu
Kris Wu
រឿងភាគបុរាណ «Golden Hairpin»
រឿងភាគបុរាណ «Golden Hairpin»
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T