សប្បាយអរពេក! ឥលូវក្រុមជម្រើសជាតិមួយនេះត្រូវគេស្តីបន្ទោសរឿងធ្វើឲ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩

//s9.kh1.co/fb/fbff941108e579ac0285acd0a3a2a51d7cb1d204.jpeg
កីទ្បា

 ២២-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អង្គការសុខភាពស្តីបន្ទោសក្រុមជម្រើសជាតិអ៊ីតាលីដែលធ្វើឲ្យមានការជួបជុំគ្នា

អ៊ីតាលី៖ ខាងអង្គការសុខភាពប្រចាំនៅប្រទេសអ៊ីតាលី បានបន្ទោស ក្រុមជម្រើសជាតិអ៊ីតាលី ដែលបានដង្ហែពាន Euro 2020 ជុំវិញទីក្រុងរ៉ូមថាពួកគេជាដើមហេតុធ្វើឲ្យមានការជួបជុំអ្នកគាំទ្រយ៉ាងកុះកររហូតធ្វើឲ្យអ្នកធ្វើតេស្តេវិជ្ជមានវីរុសកូវីដ១៩កើនឡើងយ៉ាងគំហុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអ៊ីតាលី
ក្រុមជម្រើសជាតិអ៊ីតាលី

ក្រុមជម្រើសជាតិអ៊ីតាលី បានយកឈ្នះ អង់គ្លេស នៅវគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់ពាន Euro 2020 ក្រោមការសាទររបស់ប្រជាជនអ៊ីតាលីយ៉ាងច្រើនហើយពួកគេក៏បានជិះឡានក្រុងដង្ហែពាននៅថ្ងៃទី១២ខែកក្កដាកន្លងទៅនេះដោយមានអ្នកចូលរួមអបអរសាទរច្រើនណែនណាន់តាន់តាប់។

ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន

លោក Alessio D'Amato ដែលជាមេរបស់អង្គការសុខភាពប្រចាំតំបន់ Lazio បានបង្ហើបថាវាជាការធ្វេសប្រហែសមួយរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីដែលបណ្ដោយឲ្យមានការជួបជុំបែបនេះកើតឡើងបើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅអ៊ីតាលីត្រូវគេគ្រប់គ្រងបានហើយក៏ដោយ។

អ្នកគាំទ្រចូលរួមអបអរ
អ្នកគាំទ្រចូលរួមអបអរ
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន

គិតត្រឹមថ្ងៃអង្គារ កន្លងទៅគឺមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមសរុប៦៨១នាក់ នៅក្រុងរ៉ូម ទាំងដែលមុនការដង្ហែពានមួយថ្ងៃគឺថ្ងៃទី១១ខែកក្កដា មានអ្នកឆ្លងតែ១៦៥នាក់ប៉ុណ្ណោះ ប៉ុន្តែគេមិនបានដឹងទេថាអ្នកឆ្លងកូវីដ១៩ដែលបានចូលរួមក្នុងការដង្ហែពាននេះមានប៉ុន្មាននាក់៕

ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន
ក្រុមជម្រើសជាតិអ៊ីតាលី ដង្ហែពាន

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T