ទំពាំងស្នងឬស្សី! កុមារីរូបស្អាត កំពុងល្បីលើបណ្ដាញសង្គមទាំងនេះ មានគោលបំណងប្រកួតបវរកញ្ញាដូចគ្នា

//s9.kh1.co/cb/cbbef12227e2b3be1cbdafc5b1fe73d4da0e6dbb.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នៅក្មេងទេ តែកុមារីទាំងនេះមានមហិច្ឆតាខ្ពស់ ពេលពួកគេគ្រប់អាយុភ្លាមនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាដើម្បីតំណាងឲ្យស្ត្រីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។

ភ្នំពេញ៖ និយាយដល់វិស័យបវរកញ្ញា ជាវិស័យមួយដែលពិភពលោកទទួលស្គាល់អស់ជាច្រើនឆ្នាំកន្លងមកហើយ។ម្យ៉ាងកម្មវិធីប្រកួតបវរកញ្ញា បង្កើតឡើងក្នុងគោលបំណងដើម្បីជួយលើកកម្ពស់ស្ត្រីទូទាំងប្រទេស ឲ្យមានសិទ្ធក្នុងការបញ្ចេញសមត្ថភាពផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីប្រកួតបវរកញ្ញា មានច្រើនប្រភេទ សុទ្ធសឹងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង តាំងពីពេលចាប់ផ្ដើម រហូតមកទល់នឹងបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមកមើលប្រទេសកម្ពុជាវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានកម្មវិធីប្រកួតបវរកញ្ញា ស្វែងរកម្ចាស់ជ័យលាភី ដើម្បីបន្តដំណើរទៅចូលរួមប្រកួតនៅលើឆាកកអន្តរជាតិផងដែរ។ ដោយបវរកញ្ញា ដែលបានតំណាងឲ្យស្ត្រីកម្ពុជា ទៅប្រកួតលើឆាកអន្តជាតិនោះ មានទាំងរូបសម្ផស្សស្រស់ស្អាត សមត្ថភាព និងទេពកោសល្យខ្ពស់ បូករួមនឹងចំណេះដឹងគួរឲ្យសរសើរ។

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះមានកុមារីចំនួន៣នាក់ សុទ្ធសឹងតែមានមហិច្ឆតា និងគោលដៅអនាគតចង់ចូលរួមប្រកួតបវរកញ្ញនាថ្ងៃខាងមុខ នៅពេលពួកគេគ្រប់អាយុ។ ដោយក្មេងស្រីទាំងបីរូបនោះ គេសង្កេតឃើញមានរូបសម្រស់ស្អាតម្យ៉ាងមួយបែប ហើយក្មេងស្រីដែលប៉ងប្រាថ្នាចង់ក្លាយជាបវរកញ្ញានោះមានដូចជា៖

១៖ ល្អហួស

ច្រើនឆ្នាំកន្លងមកហើយ ដែលក្មេងស្រី ល្អហួស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន តាមរយៈមុខមាត់ស្រស់សោភាបែបធម្មជាតិរបស់នាង។ ដោយក្មេងស្រីរូបនេះ ធ្លាប់បានបង្ហើបថា នាងពិតជាចង់ក្លាយជាបវរកញ្ញាតំណាងឲ្យស្ត្រីខ្មែរ ចូលរួមប្រកួតបវរកញ្ញនៅលើឆាកអន្តរជាតិ។

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស

២៖ កុមារី Cherry

ថ្មីៗនេះ កុមារី Cherry ទទួលបានការសរសើរមិនដាច់ពីមាត់ អំពីមុខមាត់ដ៏សស្អាតបែបកូនកាត់របស់នាង ខណៈក្មេងស្រីរូបនេះបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍កន្លងមក។ ហើយកុមារីរូបនេះក៏បានបង្ហើបផងដែរថា នាងចង់ក្លាយជាបវរកញ្ញា នៅក្នុងកម្មវិធី Miss Grand កម្ពុជា។

កុមារី Cherry
កុមារី Cherry
កុមារី Cherry
កុមារី Cherry
កុមារី Cherry
កុមារី Cherry
កុមារី Cherry
កុមារី Cherry

៣៖ លី វិជ្ជរ៉ា

កុមារី លី វិជ្ជរ៉ា ត្រូវបានគេដឹងថាជាប្អូនស្រីបង្កើតរបស់លោក លី ឧត្ដម ក្រោយក្មេងស្រីរូបនេះបង្ហាញមុខលើបណ្ដាញសង្គមតាមរយៈតុបតែងខ្លួនឆើតឆាយ និងស៊ីវិល័យរួចមក នាងទទួលបានការសរសើរពីរូបសម្រស់ និងស្ទីលតែងខ្លួនគ្រប់គ្នា។ ក្នុងនោះដែរ ប្អូនស្រីក៏មានគោលបំណងទៅថ្ងៃអនាគត ចង់ចូលរួមប្រកួតបវរកញ្ញាផងដែរ។

លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
លី វិជ្ជរ៉ា 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T