ធ្លាប់តែឃើញឡើងឆាក! ពេលនេះ ឌីជេ កាកា ធ្លាក់ខ្លួនធ្វើជា បុគ្គលិកដឹកអីវ៉ាន់តាមផ្ទះ

//s9.kh1.co/11/11d04ace31229f3850313b807193283b324b5645.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កំសត់ណាស់! ឌីជេ កាកា ធ្លាក់ខ្លួនធ្វើជាបុគ្គលិកដឹកអីវ៉ាន់តាមផ្ទះ

រាជធានីភ្នំពេញ៖ មហាជនប្រាកជជាស្គាល់ហើយ តារាសម្តែងបែបកំប្លុកកំប្លែង ឌីជេ កាកា ដែលជាតារាកំប្លែងល្បី ក្នុងរង្វង់នៃតារាកំប្លែងកំពុងល្បីៗខ្លាំងដូចជា នាយគ្រឿន និង តារាមួយចំនួនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយឡើយ ខណៈតារាមួយចំនួន ត្រូវបាត់បង់ទីផ្សារអាជីពរបស់ខ្លួនផងដែរ។

ដោយឡែក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ឌីជេ កាកា បានបង្ហោះរូបភាពមួយសន្លឹករបស់លោក ក្នុងឈុតឯកសណ្ឋានជាបុគ្គលិកដឹកអីវ៉ាន់។ ក្នុងនោះ លោកសរសេរសារដែលមានខ្លឹមសារឡើងកំសត់ក្តុកក្តួលដូច្នេះថា៖

ក្តៅ ហេវហត់យ៉ាងណា​ ក៏ត្រូវតែតស៊ូ ដើម្បីជីវិតគ្រួសារ។

ឌីជេ កាកា

គួរជម្រាបថា តាមប្រភពព័ត៍មានមួយចំនួន បានឱ្យដឹងថា ឌីជេ កាកា មានជីវភាពរស់នៅល្អ និង ថែមទាំងមានឡានជិះផ្ទាល់ខ្លួនទៀត។ តែផ្ទុយទៅវិញ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើលជាខ្លាំង កើតចិត្តអាណិតអាសូរចំពោះតារាកំប្លែងរូបនេះ ក្រោយពីលោក បានបង្ហោះសារយ៉ាងសង្វែគជាមួយរូបភាពជាអ្នកដឹកអីវ៉ាន់ទៅវិញ៕

ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកាឌីជេ កាកា
ឌីជេ កាកាឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា
ឌីជេ កាកា ក្នុងឯកសណ្ឋានជាបុគ្គលិកដឹកអីវ៉ាន់
ឌីជេ កាកា ក្នុងឯកសណ្ឋានជាបុគ្គលិកដឹកអីវ៉ាន់
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T