ភ្នំពេញ៖ វាពិតជារឿងរ៉ាវមួយ មិនគួរឲ្យជឿទាល់តែសោះ ខណៈដែលតារាសម្ដែង និងជាពិធីការិនីធ្លាប់ មានឈ្មោះល្បី សូ ដានីតា បានលេចចេញនូវ រឿងហេតុអាស្រូវ ផឹកស៊ីស្រវឹង ហើយបែរជាផ្ទុះជម្លោះ ជាមួយប្រុសស្នេហ៍ ផ្អើលអស់អ្នកជិតខាង និងអ្នករួមតុ ជាមួយនាង ។ សូ ដានីតា ត្រូវបានមហាជន កោតសរសើ ពីវិរភាពរបស់នាង ក្នុងនាមជាអ្នកសិល្បៈខ្មែរ មានគំនិតបង្កើតមូលនិធិ ស្វែងរកថវិកាពីសប្បុរសជន ជួយដល់ជនក្រីក្រ និងជនអ្នកគ្មានទីពឹង ហើយសកម្មភាព មនុស្សធម៌មួយនេះ ស្ដែងឲ្យឃើញពី ទឹកចិត្តចេះជួយគ្នា ក្នុងគ្រាអាសន្នអន់ក្រ ក្នុងនាមជាខ្មែរដូចគ្នា។

ប៉ុន្តែអ្វីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើល សម្រាប់ពិធីការិនី សម្បូរវោហារស័ព្ទ សូ ដានីតា គឺកាលពីវេលាម៉ោងជាង ១រំលងអាធ្រាត្រថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ នាងបាននាំប្រុសស្នេហ៍ និងមិត្តភក្តិ ២-៣នាក់ទៀត ចូលផឹកស៊ីក្នុងក្លឹប C2 ស្ថិតក្នុងសង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា ហើយពេលស្រវឹង ជោគរៀងៗខ្លួន ក៏ចាប់ផ្ដើមផ្ទុះជម្លោះ ពាក្យសម្ដីគ្នាយ៉ាង តឹងសរសៃក ផ្អើលអស់តុអ្នកជិតខាង ដែលបានចូលទៅក ម្សាន្តនៅទីនោះ ធ្វើឲ្យពួកគេដក-ក ចំហមាត់មើលនាងគ្រប់ៗគ្នា។

ប្រភពព័ត៌មានច្បាស់ការមួយ ចេញពីក្លឹប C2 បានបង្ហើបប្រាប់ថា កាលពីវេលាម៉ោងខាងលើ គេបានឃើញ ពិធីការិនីមានឈ្មោះល្បី សូ ដានីតា និងមិត្តភក្តិ ក្នុងនោះ មានប្រុស៣នាក់ ស្រី២នាក់ រួមទាំងរូបនាង បានមកអង្គុយផឹកស៊ី យ៉ាងសប្បាយរីករាយ ក្នុងក្លឹបC2 ហើយ សូ ដានីតា ត្រូវបានភ្ញៀវដែល ចូលរួមកម្សាន្តនៅទីនោះ ចោលក្រសែភ្នែក មើលគ្រប់ៗគ្នា ព្រោះនាងជាតារាល្បី តាមកញ្ចក់ទូរទស្សន៍ មានអ្នកស្គាល់ច្រើន។

មួយសន្ទុះក្រោយមក ខណៈដែលគេឃើញ សូ ដានីតា ហាក់ស្រវឹងខ្លាំងបន្តិច ក៏ចាប់ផ្ដើមជជែកគ្នាឮខ្លាំងៗ ជាមួយបុរសម្នាក់ រួមតុជាមួយនាង ដែលគេសង្ស័យថា ជាប្រុសស្នេហ៍។ ដោយមិនអាច ទប់កំហឹងបាន ភ្លាមៗនោះ សូ ដានីតា បានអុកកែវស្រាមួយ ទំហឹងទៅនឹងតុ ធ្វើឲ្យទឹកកកក្នុងកែវ និងស្រា ខ្ទាតខ្ចាយប៉ះប្រឡាក់លើអាវ បុរសម្នាក់ជាភ្ញៀវ ដែលអង្គុយក្បែរនោះ និងទទឹកស្មាមួយ ចំហៀងទៀតផង។

ប្រភពព័ត៌មានបាន បន្តឲ្យដឹងទៀតថា សូ ដានីតា ហាក់មិនបានខ្វល់ខ្វាយ និងទទួលខុសត្រូវពី ទង្វើខុសឆ្គងរបស់នាង ចំពោះអ្នកដទៃឡើយ ពោលគឺមិនបានសុំទោស សូម្បីតែមួយម៉ាត់ ក្នុងនាមនាងជា អ្នកសិល្បៈល្បីឈ្មោះ និងមានមុខមាត់ក្នុង សង្គមម្នាក់ផងនោះ។ ពេលនោះ គេបែរជាឃើញ បុរសម្នាក់រួមតុជាមួយ និងត្រូវបានគេសង្ស័យថា ជាប្រុសស្នេហ៍របស់នាង បានដើរតត្រុកទៅសុំទោស ភ្ញៀវម្នាក់នោះ ជំនួសនាងទៅវិញ ។

ក្នុងខណៈនោះ ទោះបីជាមិនបានបង្កជា អំពើហឹង្សាអ្វីឲ្យធ្ងន់ធ្ងរ ប៉ុន្តែសម្រាប់ សូ ដានីតា ត្រូវបានអ្នកផឹកស៊ីក្បែរនោះ សម្ដែងអារម្មណ៍ មិនពេញចិត្ត ចំពោះទង្វើរបស់នាង គឺហាក់បីដូចជា តម្កើងឫកហួសហេតុ មិនក្រែងចិត្តអ្នកដទៃ និងធ្វើចរិកច្រងេងច្រងាង មិនសមជាតារាល្បី ដែលមហាជន គាំទ្រទាល់តែសោះ ។ ប៉ុន្តែទោះបីជាយ៉ាង ណាភ្ញៀវម្នាក់ ដែលត្រូវស្រានិងដុំទឹកកក ខ្ទាតចេញពីកែវស្រារបស់ សូ ដានីតា បានគិតថា នាងស្រវឹងខ្លាំងទៅហើយ បើឆេវឆាវ និងតតាំង ជាមួយនាង គឺមានផ្ទុះជម្លោះធ្ងន់ធ្ងរ ជាងនេះប៉ុណ្ណោះ ម៉្លោះហើយសុខចិត្ត យកការសម្របសម្រួល ពីសំណាក់មិត្ត ប្រុសរបស់នាង ក្នុងរាត្រីនោះ តែម្ដង។

ទាក់ទិននឹងរឿងហេតុ ពិធីការិនី សូ ដានីតា ផឹកស្រវឹងក្នុងក្លឹបរាត្រី រករឿងទាស់ទែងគ្នានេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង តាមរយៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ជាច្រើនលើកច្រើនសារ នៅវេលាថ្ងៃត្រង់នេះ ប៉ុន្តែពេលខល ចូលជាច្រើនដង បែរជាគ្មានអ្នកទទួល៕









ដោយៈLooking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]