កុំគិតតែខ្លួន​​ឯងពេក! មនុស្សស្រីគិតថា ជារឿងធម្មតា តែមនុស្សប្រុស មានសម្ពាធខ្លាំងបំផុត

//s9.kh1.co/c9/c97da13392d16c66f5fca8622e9b3b463b172d68.jpg
ប្រលោមលោក & អប់រំ

 ១៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វាជាការពិត ដែលមានរឿងរ៉ាវមួយចំនួន មនុស្សស្រីគិតថាវាត្រឹមតែជារឿងធម្មតាតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សប្រុសវិញ វាមិនត្រឹមតែមិនធម្មតាទេ តែវាជាសម្ពាធដ៏ធ្ងន់មួយ សម្រាប់ពួកគេទៀតផង។

យល់ដឹង៖ នៅក្នុងទំនាក់ទំនងស្នេហា​ ប្រសិនបើមនុស្សពីរនាក់ មិនបានព្យាយាម ស្វែងយល់ពីគ្នាឱ្យបានច្រើនទេនោះ ទំនាក់ទំនងស្នេហា​ នឹងមានការលំបាក ក្នុងការចុះសម្រុងគ្នា ក៏ដូចជាមានភាពស្និទ្ធស្នាលរវាងគ្នា ហេតុនេះហើយ មនុស្សពីរនាក់ ត្រូវតែចេះស្វែងយល់ ពីគ្នាឱ្យបានច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត នៅពេលមនុស្សពីរនាក់ មិនបានយល់ពីគ្នា វានឹងធ្វើឱ្យមនុស្សពីរនាក់ ពិបាកក្នុងការចុះសម្រុងគ្នា ដូចជាមានរឿងមួយចំនួន មនុស្សស្រីគិតថា វាត្រឹមតែជារឿងដែលធម្មតា និងសាមញ្ញាតែប៉ុណ្ណោះ តែរឿងមួយចំនួននោះ វាអាចធ្វើឱ្យមនុស្សប្រុស ទទួលរងនូវសម្ពាធ ជាខ្លាំង ហេតុនេះហើយ ទើបមនុស្សពីរនាក់ គួរតែយល់ពីគ្នា ឱ្យបានកាន់តែច្រើន គឺកាន់តែល្អ។

រឿងទាំងនេះដែលមនុស្សស្រីគិតថាវាជារឿងធម្មតា តែមនុស្សប្រុស គឺជារឿងដែលមានសម្ពាធខ្លាំងបំផុត៖

១. ការប្រច័ណ្ឌ

រូបតំណាង
រូបតំណាង

វាជារឿងធម្មតាទៅហើយ ដែលការប្រច័ណ្ឌតែងតែ កើតមានឡើង នៅក្នុងទំនាក់ទំនងស្នេហា រវាងមនុស្សពីរនាក់ ព្រោះថាការប្រច័ណ្ឌ វាកើតចេញពីការស្រលាញ់ ព្រួយបារម្ភក្នុងការបាត់បង់ ប៉ុន្តែវានឹងមិនធម្មតាទេ នៅពេលដែលមនុស្សស្រី មានការប្រច័ណ្ឌហួសហេតុ និងដោយគ្មានហេតុផល ហើយវាមិនត្រឹមតែ មិនមែនជារឿងធម្មតាទេ តែវាក៏ជាសម្ពាធមួយ ដ៏ធ្ងន់បំផុត សម្រាប់មនុស្សប្រុសដែរ ដោយសារតែការប្រច័ណ្ឌហួសហេតុ របស់មនុស្សស្រី។

២. ការចំណាយពេលវេលាជាមួយគ្នា

រូបតំណាង
រូបតំណាង

វ័យកាន់តែច្រើន ម្នាក់ៗក៏កាន់តែមានការរវល់ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន ម្យ៉ាងវិញ ចំពោះមនុស្សស្រីគិតថា ការទាមទាររកពេលវេលា ដើម្បីនៅជាមួយ នឹងមនុស្សដែលខ្លួនស្រលាញ់ វាគឺជារឿងដែលធម្មតាបំផុត ដែលមនុស្សស្រលាញ់គ្នា គេតែងតែចង់នៅក្បែរគ្នា ប៉ុន្តែប្រសិនបើទាមទារខ្លាំងពេក វានឹងក្លាយទៅជាសម្ពាធមួយ របស់មនុស្សប្រុស ហេតុនេះហើយ មនុស្សស្រីមិនចាំបាច់ ទាមទារពេលវេលា ពីគេពេកនោះទេ ប្រសិនបើគេស្រលាញ់អ្នកពិត នោះគេនឹងព្យាយាមឆ្លៀតចំណាយពេលវេលា ដើម្បីអ្នកជាមិនខាន។

៣. ហាមគេមិនឱ្យធ្វើអ្វីដែលគេចង់ធ្វើ

រូបតំណាង
រូបតំណាង

ជាធម្មតា មនុស្សស្រីភាគច្រើនគិតថា ការហាមឃាត់មិត្តប្រុសរបស់ខ្លួន មិនឱ្យធ្វើអ្វីមួយ ច្បាស់ណាស់ ថាមនុស្សស្រីប្រាកដជាចង់ឱ្យ មិត្តប្រុស​ខ្លួនបានល្អ ប៉ុន្តែមនុស្សស្រីភ្លេចគិតហើយថា មនុស្សម្នាក់ៗ គឺសុទ្ធតេមានចំណង់ចំណូលចិត្តខុសគ្នាៗ បើទោះបីជាមនុស្សពីរនាក់ ស្រលាញ់គ្នាក៏ដោយ ក៏មិនអាចមានការគិត ដូចគ្នាដែរ។ ហេតុនេះហើយ ប្រសិនបើមនុស្សស្រី តែងតែហាមមិនឱ្យគេ ធ្វើអ្វីដែលគេចង់ធ្វើនោះ វាប្រៀបបីដូចជាមនុស្សស្រី កំពុងតែគ្រប់គ្រងលើជីវិត របស់គេអញ្ចឹង ជាងនេះទៅទៀត វាក៏ក្លាយទៅជាសម្ពាធមួយដ៏ធ្ងន់ សម្រាប់មនុស្សប្រុសដែរ។

៤. ការរៀបការ

រូបតំណាង
រូបតំណាង

មិនមែនឱ្យតែស្រលាញ់គ្នាយូរ គឺសុទ្ធតែចង់រៀបការភ្លាម អាចរៀបការបានភ្លាមនោះទេ ម្យ៉ាងវិញ សម្រាប់មនុស្សស្រី គិតថា ការដែលស្រលាញ់គ្នាយូរ ហើយឆាប់រៀបការជាមួយគ្នា វាជារឿងដែលធម្មតា ប៉ុន្តែចំពោះមនុស្សប្រុសវិញ រឿងនេះគឺជាសម្ពាធមួយ ដ៏ធំបំផុត ព្រោះថាប្រសិនបើមនុស្សប្រុស មិនទាន់មានអ្វី ដែលជាជំហររឹងមាំ ផងនោះ តើគេអាចនឹងមានសមត្ថភាពអ្វី ក្នុងការកសាងគ្រួសារ? ដូច្នេះហើយ មនុស្សស្រីកុំព្យាយាម ដាក់សម្ពាធឱ្យគេខ្លាំងពេក អ្នកគួរតែទុកពេលវេលាខ្លះ ម្យ៉ាងវិញ បើគេស្រលាញ់អ្នកពិតប្រាកដ គេនឹងផ្តល់កិត្តិយសឱ្យអ្នក ហើយមិនយូរមិនឆាប់ឡើយ គេនឹងចូលស្តីដណ្តឹងអ្នក តាមប្រពៃណីជាមិនខាន៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T