កុំបណ្តោយពេល ឆាប់ដកខ្លួនទៅ! សញ្ញាទាំងនេះ បង្ហាញថាគេគ្រាន់ចង់ លេងសើចនឹងអ្នកតែប៉ុណ្ណោះ

//s9.kh1.co/43/43f95f2f3ed3f14ae9ca8f6f2413e65605f8e415.jpg
ប្រលោមលោក & អប់រំ

 ១៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្នុងនាមជាមនុស្សស្រី អ្នកគួរតែកុំឱ្យការស្រលាញ់របស់អ្នក ធ្វើឱ្យអ្នកល្ងង់ បណ្តោយឱ្យគេលេងសើចជាមួយនឹងអ្នក បានតាមតែចិត្តរបស់គេឱ្យសោះ។

ស្នេហា៖ មនុស្សស្រីមិនថាអ្នកស្រលាញ់គេខ្លាំងប៉ុណ្ណាទេ អ្នកក៏គួរតែមានការសង្កេតមើល ទៅលើទង្វើ និងសកម្មភាពរបស់គេផង ព្រោះពេលខ្លះ ការស្រលាញ់របស់អ្នក ដែលមានចំពោះគេខ្លាំងពេក វាអាចនឹងធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សល្ងង់ ដែលអាចឱ្យគេ លេងសើចនឹងអ្នក បានតាមតែចិត្ត ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ មនុស្សស្រីគ្រប់រូប បើមិនចង់ត្រូវបានគេចាត់ទុកថា ជាមនុស្សល្ងង់ ដែលអាចឱ្យគេ លេងសើចបានតាមតែចិត្តទេនោះ អ្នកត្រូវតែមានការសង្កេតមើល ទៅលើសញ្ញាមួយចំនួន ដែលមាននៅខាងក្រោមនេះ នោះអ្នកនឹងមិនងាយ ត្រូវប្រឈមមុខ ទៅនឹងស្នេហាដែលបោកប្រាស់។

សញ្ញាទាំងនេះ ដែលបង្ហាញថាគេគ្រាន់តែចង់លេងសើចជាមួយនឹង អ្នកតែប៉ុណ្ណោះ៖

១. មិនចង់ឱ្យមនុស្សជុំវិញខ្លួន បានដឹងលឺពីទំនាក់ទំនងអ្នករវាងអ្នកនឹងគេ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ដែលស្រលាញ់មនុស្សស្រី ម្នាក់យ៉ាងពិតប្រាកដ ប្រសិនបើជាស្នេហាPrivate យ៉ាងហោចណាស់ ក៏មានមិត្តភក្តិ របស់គេបានដឹងពីទំនាក់ទំនង រវាងអ្នកនឹងគេដែរ ប៉ុន្តែចំពោះមនុស្សប្រុស ដែលគ្រាន់តែមានចិត្ត ចង់លេងសើចជាមួយនឹងអ្នកទេនោះ កុំថាឡើយតែមិត្តភក្តិ សូម្បីតែមនុស្សជិតស្និទ្ធនឹងអ្នកខ្លាំង ក៏មើលមិនដឹងផង ថាអ្នកនិងគេ ជាគូស្នេហ៍នឹងគ្នានោះ ដោយសារតែទង្វើរបស់គេ មិនដែលបង្ហាញថា អ្នកជាមនុស្សស្រីដែលគេស្រលាញ់ ឬជាមនុស្សដែលសំខាន់ សម្រាប់គេឡើយ។

២. ធ្វើអ្វី ក៏មិនដែលគិត និងខ្វល់ពីអារម្មណ៍របស់អ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើមនុស្សប្រុស គេស្រលាញ់អ្នកពិត មុននឹងធ្វើអ្វីមួយ គឺគេតែងតែគិត និងខ្វាយខ្វល់ ពីអារម្មណ៍របស់អ្នកជានិច្ច ប៉ុន្តែផ្ទុយទៅវិញ សម្រាប់មនុស្សប្រុស ដែលគ្រាន់តែចង់លេងសើច នឹងអ្នកទេនោះ គឺគេនឹងធ្វើអ្វី ទៅតាមចិត្តរបស់គេ ដែលគេគិតថាត្រូវ ដោយមិនគិត ​និងខ្វល់ថា អារម្មណ៍របស់អ្នក នឹងទៅជាយ៉ាងណាទេ។

៣. គ្រប់ពេលអ្នកមានបញ្ហា គេតែងតែប្រើលេសថារវល់

រូបតំណាង
រូបតំណាង

មនុស្សប្រុសគ្រប់រូប ប្រាកដជាបានដឹងហើយថា នៅពេលដែលមិត្តស្រី របស់ពួកគេមានបញ្ហា មនុស្សដែលមិត្តស្រីគេ ត្រូវការបំផុតនោះ គឺជារូបគេ ប៉ុន្តែប្រសិនបើរាល់ពេល ដែលអ្នកមានបញ្ហា មិត្តប្រុសអ្នក មិនដែលខ្វាយខ្វល់ សួរនាំ ឬបង្ហាញមុខ គ្រប់ពេលដែលអ្នកត្រូវការ ហើយថែមទាំងប្រើលេសថារវល់ទៀតនោះ គឺមានន័យថា មនុស្សប្រុសដែលអ្នកស្រលាញ់ គេមិនបានស្រលាញ់អ្នកពិតឡើយ ម្យ៉ាងវិញ គេអាចនឹងលេងសើច ជាមួយនឹងអ្នក តែប៉ុណ្ណោះ។

៤. តែងតែទុកអ្នកចោល ពេលដែលឈ្លោះប្រកែកគ្នាហើយ

រូបតំណាង
រូបតំណាង

បើទោះបីជាគូស្នេហ៍ជាច្រើន នៅពេលដែលឈ្លោះប្រកែកគ្នាហើយ ម្នាក់ៗតែងតែស្ងាត់ដាក់គ្នាក៏ដោយ ក៏មនុស្សប្រុសដែលស្រលាញ់ មនុស្សស្រីម្នាក់យ៉ាងពិតប្រាកដ គឺគេមិនដែលទុក មិត្តស្រីគេចោលយូរឡើយ ប៉ុន្តែដោយឡែកចំពោះមនុស្សប្រុស ដែលគ្រាន់តែលេងសើច ជាមួយនឹងអ្នកវិញ គឺគ្រប់ពេល ដែលឈ្លោះប្រកែកគ្នាហើយ គេនឹងមិនខ្វល់ខ្វាយ ជាមួយនឹងអ្នកឡើយ មិនថាត្រូវទុកអ្នកចោល យូរប៉ុណ្ណាទេ គេដឹងត្រឹមតែមិនខ្វល់ពីអ្នក។ ហេតុនេះហើយ មនុស្សស្រី ប្រសិនបើមិត្តប្រុស របស់អ្នកមានលេចចេញនូវសញ្ញានេះ យល់ល្អ អ្នកគួរតែដើរចេញឱ្យបានឆាប់ គឺកាន់តែល្អបំផុត ដើម្បីជៀសវាងរងការឈឺចាប់ ខ្លាំងជាងនេះ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T