បើចង់រកក្តីសុខដាក់ខ្លួន រឿង៤យ៉ាង គួរតែកាត់ផ្តាច់វាចោល!

//s9.kh1.co/61/61c0f71e31ceea79035e13b321bae910f99c7d5d.jpg
ប្រលោមលោក & អប់រំ

 ១៣-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ចំពោះរឿងរ៉ាវមួយចំនួន ប្រសិនបើយើងទាំងអស់គ្នា មិនឆាប់កាត់ផ្តាច់វាចោលទេនោះ វានឹងធ្វើឱ្យជីវិតរបស់យើងម្នាក់ មិនអាចរកឃើញ សេចក្តីសុខ និងភាពរីករាយដាក់ខ្លួន បានឡើយ។

យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗ អ្នកណាៗក៏តែងតែចង់បានជីវិត ដ៏សប្បាយរីករាយមួយដែរ ប៉ុន្តែមុននឹងទទួលបានជីវិត ដ៏សែនរីករាយមួយបាន លុះត្រាតែយើងម្នាក់ៗ មានភាពក្លាហាន ក្នុងការកាត់ផ្តាច់នូវរឿងរ៉ាវ មួយចំនួន ចេញពីជីវិត ជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការ ប្រសិនបើយើងម្នាក់ៗ កាត់ផ្តាច់នូវរឿងរ៉ាវមួយចំនួន ​ ចេញពីជីវិតកាន់តែឆាប់ គឺកាន់តែមានល្អបំផុត ព្រោះថារឿងរ៉ាវមួយចំនួននោះ វាមិនត្រឹមតែធ្វើឱ្យជីវិតរបស់យើង បាត់បង់នូវភាពរីករាយទេ តែវាក៏បានធ្វើឱ្យជីវិតរបស់យើង មិនមានភាពរីកចម្រើនទៅមុខ ទៀតផង។

រឿង៤យ៉ាង បើអ្នកកាន់តែឆាប់កាត់ផ្តាច់វាចោល អ្នកកាន់តែជួបនូវភាពរីករាយនៅក្នុងជីវិត៖

១. ព្រួយបារម្ភហួសហេតុពេក

រូបតំណាង
រូបតំណាង

ការព្រួយបារម្ភ អ្នកណាៗក៏ចេះមានការព្រួយបារម្ភដែរ ប៉ុន្តែប្រសិនបើការព្រួយបារម្ភនោះ ហួសហេតុពេក ហើយតែងតែព្រួយបារម្ភពីរឿង ដែលមិនទាន់ ទាំងបានកើតឡើងនោះ វាគឺជារឿងមួយ ដែលខុសខ្លាំងណាស់ ដែលយើងម្នាក់ៗ គួរតែឆាប់កាត់ផ្តាច់វាចេញពីចិត្ត កាន់តែឆាប់គឺកាន់តែល្អ ព្រោះថា ការរស់នៅដោយមានការព្រួយបារម្ភ ច្រើនហួសហេតុពេក វាមិនត្រឹមតែប៉ះពាល់ ដល់សុខភាពផ្លូវចិត្តរបស់យើងទេ តែវាក៏ធ្វើឱ្យជីវិត របស់យើងគ្មានថ្ងៃ ដែលអាចនឹងមានភាពរីករាយ ទៀតផង។

២. ចិត្តច្រណែននឹងអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សដែលរស់នៅលើភពផែនដីនេះ ម្នាក់ៗគឺសុទ្ធតែមានចំណុចល្អ និងភាពស្រស់ស្អាតម្យ៉ាងម្នាក់ ហើយមនុស្សម្នាក់ៗ មិនអាចមានលក្ខណៈ ដូចគ្នាបានឡើយ ហេតុនេះហើយ មនុស្សយើងម្នាក់ៗ មិនចាំបាច់មានចិត្តលួចច្រណែន នឹងជីវិតរបស់អ្នកដទៃទេ ព្រោះថាជីវិតរបស់អ្នកទាំងអស់គ្នា ក៏ល្អដែរ គ្រាន់តែអ្នកទាំងអស់គ្នា មើលវាមិនឃើញ តែប៉ុណ្ណោះ ដូច្នេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា ចង់ឱ្យជីវិតជួបតែរឿងរីករាយ ដូចដែលអ្នកមើលឃើញ ពីជីវិតរបស់គេនោះ អ្នកគួរតែកាត់ផ្តាច់ ចិត្តលួចច្រណែន នឹងជីវិតរបស់អ្នកដទៃ ទៀតទៅ។

៣. កំហឹង និងចិត្តឆេវឆាវ

រូបតំណាង
រូបតំណាង

កំហឹង និងចិត្តឆេវឆាវរបស់មនុស្ស នៅពេលដែលបញ្ចេញមកខាងក្រៅ គឺវាមិនត្រឹមតែអាច បង្កឱ្យមានជម្លោះ ឬជួបបញ្ហាជីវិត កាន់តែច្រើនទេ តែវាក៏ប៉ះពាល់ ដល់សុខភាពផ្លូវចិត្ត របស់យើងទាំងអស់គ្នា យ៉ាងខ្លាំងទៀតផង។ ហេតុនេះហើយ ប្រសិនបើចង់ឱ្យជីវិត ជួបតែរឿងរីករាយ និងរឿងល្អៗ មនុស្សយើងម្នាក់ៗគួរតែរៀនកាត់ផ្តាច់ ការមានកំហឹង និងចិត្តឆេវឆាវ បើទោះបីជាដឹងថា វាពិបាកក្នុងការកាត់ផ្តាច់ក៏ដោយ ក៏យើងទាំងអស់គ្នា គួរតែរៀនកាន់ផ្តាច់វាចេញពីចិត្ត បន្តិចម្តងៗដែរ។

៤. បន្ទាបតម្លៃខ្លួនឯង

រូបតំណាង
រូបតំណាង

ទម្លាប់ក្នុងបន្ទាបតម្លៃខ្លួនឯង វាមិនមែនជារឿង ដែលល្អសម្រាប់អ្នកទាំងអស់គ្នាទេ ព្រោះថា នៅពេលដែលអ្នកទាំងអស់គ្នា កាន់តែបន្ទាបតម្លៃខ្លួនឯង វានឹងធ្វើឱ្យអ្នក មើលឃើញតែគុណតម្លៃរបស់អ្នកដទៃ ជាងនេះទៅទៀត ការបន្ទាបតម្លៃខ្លួនឯង វាមិនត្រឹមតែធ្វើឱ្យអ្នកទាំងអស់គ្នា បាត់បង់នូវអ្វីដែលជាខ្លួនឯងទេ តែវាក៏ធ្វើឱ្យជីវិត របស់អ្នកទាំងអស់គ្នា ជួបតែភាពច្របូកច្រល់ ជាពិសេស គ្មានថ្ងៃដែលអាចរកភាពរីករាយ ដាក់ខ្លួនបានឡើយ ដូច្នេះហើយ ទើបមនុស្សយើងម្នាក់ៗ គួរតែឆាប់កាត់ផ្តាច់ ទម្លាប់ក្នុងការបន្ទាបតម្លៃខ្លួនឯង ឱ្យបានឆាប់ គឺកាន់តែល្អ៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T