ការលែងលះគ្នា រវាងប្តីប្រពន្ធ ភាគច្រើនតែងតែកើតចេញពី កំហុសទាំងនេះ

//s9.kh1.co/23/23259b13c4fc376103b25b51d797195935479a4c.jpg
ប្រលោមលោក & អប់រំ

 ១២-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្តីប្រពន្ធ មិនថាស្រលាញ់គ្នា ឬមានភាពផ្អែមល្ហែម នឹងគ្នាខ្លាំងប៉ុណ្ណាទេ ឱ្យតែមនុស្សពីរនាក់ បានសាងកំហុសទាំងនេះឡើងមក ទំនាក់ទំនងប្តីប្រពន្ធ ច្បាស់ជាឈានដល់ការលែងលះគ្នាជាមិនខាន។

យល់ដឹង៖ ប្តីប្រពន្ធ ដែលអាចរស់នៅជាមួយគ្នា ដោយមានក្តីសុខបាន គឺមិនមែនមានតែសេចក្តីស្រលាញ់ តែមួយមុខទេ តែវាក៏ត្រូវការ ឱ្យមនុស្សពីរនាក់មានភាពចុះសម្រុង រវាងគ្នានឹងគ្នាផងដែរ ទើបជីវិតប្តីប្រពន្ធ អាចរស់នៅជាមួយគ្នា បានយូរអង្វែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាប្តីប្រពន្ធពីរនាក់ មានក្តីស្រលាញ់ចំពោះគ្នា និងស្ម័គ្រស្មោះចំពោះគ្នា ខ្លាំងប៉ុណ្ណាទេ ឱ្យតែមនុស្សពីរនាក់ បានសាងកំហុស ដែលលបានរៀបរាប់នៅខាងក្រោមនេះ ឡើងមក ទំនាក់ទំនងរវាងប្តីប្រពន្ធរបស់មនុស្សពីរនាក់ ច្បាស់ជាឈាន ដល់ការលែងលះគ្នាជាមិនខាន។

ប្តីប្រពន្ធមិនថាស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ ឱ្យតែសាងកំហុសទាំងនេះឡើងមក ច្បាស់ជាអាចលែងលះគ្នាជាមិនខាន៖

១. តែងតែនិយាយអាក្រក់ពីគ្នា នៅចំពោះមុខអ្នកដទៃ

រូបតំណាង
រូបតំណាង

ទំនាក់ទំនងប្តីប្រពន្ធ អ្វីដែលចាំបាច់ធ្វើបំផុតនោះ គឺការរក្សាកិត្តិយស និងមុខមាត់គ្នាទៅវិញទៅមក ព្រោះកិត្តិយស និងមុខមាត់របស់មនុស្សម្នាក់ៗ វាពិតជាសំខាន់ខ្លាំងណាស់ ហេតុនេះហើយ មិនថាប្តីប្រពន្ធអ្នក ស្រលាញ់គ្នាខ្លាំងប៉ុណ្ណាទេ ប្រសិនបើមនុស្សពីរនាក់ តែងតែនិយាយអាក្រក់ពីគ្នា នៅចំពោះមុខអ្នកដទៃនោះ ទំនាក់ទំនងប្តីប្រពន្ធរបស់មនុស្សពីរនាក់ ច្បាស់ជាចាប់ផ្តើម អស់អារម្មណ៍នឹងគ្នា ហើយវាអាចនឹងឈានដល់ការលែងលះគ្នា ទៀតផង។

២. មិនមានការពិភាក្សាគ្នា មុននឹងធ្វើការសម្រេចចិត្តលើអ្វីមួយ

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ក្រោយពេលដែលរៀបការហើយ គឺប្រៀបដូចជាមនុស្ស តែម្នាក់អញ្ចឹង ដូច្នេះហើយ រាល់ការសម្រេចចិត្តធ្វើអ្វីមួយ មនុស្សពីរនាក់ គឺមិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯង ដោយគ្មានការពិភាក្សាគ្នាឡើយ ព្រោះប្រសិនបើអ្នកធ្វើការសម្រេចចិត្ត ដោយមិនមានការពិភាក្សាគ្នាទេនោះ នៅពេលដែលកើតមានបញ្ហាអ្វីមួយឡើងមក ទំនាក់ទំនងប្តីប្រពន្ធរបស់មនុស្សពីរនាក់ ច្បាស់ជាដើរទៅមុខ លែងរួចជាមិនខាន។

៣. រាល់ពេលឈ្លោះគ្នា ម្នាក់ៗតែងតែចង់ឈ្នះគ្នា

រូបតំណាង
រូបតំណាង

កំហុសដែលប្តីប្រព​ន្ធភាគច្រើន តែងតែសាងវាឡើងមកនោះ គឺរាល់ពេលដែលឈ្លោះប្រកែកគ្នា ម្នាក់ៗតែងតែព្យាយាម ចង់យកឈ្នះគ្នា ដោយមិនព្រមថយម្នាក់មួយជំហាន ដើម្បីស្រុះស្រួលគ្នាឡើយ ហេតុនេះហើយ ទើបធ្វើឱ្យប្តីប្រពន្ធភាគច្រើន ដែលនៅស្រលាញ់គ្នាសុខៗ ផ្អែមល្ហែមជាមួយគ្នាសុខៗ បែរជាសម្រេចចិត្តលែងលះគ្នាទៅវិញ។

៤. តែងតែសង្ស័យគ្នាទៅវិញទៅមក

រូបតំណាង
រូបតំណាង

ភាពរឹងមាំ នៃចំណងអាពាហ៍ពិពាហ៍ គឺជាការទុកចិត្តគ្នាទៅវិញទៅមក រវាងប្តីប្រពន្ធ ហើយបើទោះបីជាដឹងថា ការដាក់ការសង្ស័យ និងហួងហែងប្រច័ណ្ឌច្រើន វាសុទ្ធសឹងតែកើតចេញ ពីការស្រលាញ់ក៏ដោយ។ ប៉ុន្តែប្រសិនបើ ប្តីប្រពន្ធពីរនាក់ តែងតែមានការសង្ស័យ ចំពោះគ្នាទៅវិញទៅមក ដោយមិនព្រមជឿជាក់លើគ្នាសោះនោះ មិនយូរមិនឆាប់ឡើយ ទំនាក់ទំនងប្តីប្រពន្ធ របស់មនុស្សពីរនាក់ ប្រាកដជាមានភាពសោះកក្រោះដាក់គ្នា ដែលជាហេតុនាំឱ្យ មនុស្សពីរនាក់ ធ្វើការសម្រេចចិត្ត លែងលះគ្នា ព្រោះថាបើបន្តទៅមុខទៀត វាក៏គ្មានក្តីសុខដែរ៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T