ចង់ឱ្យជីវិតល្អ ត្រូវផ្លាស់ប្តូរខ្លួនឯង​ ជាមួយនឹងរឿងទាំងនេះ​ជាមុនសិន

//s9.kh1.co/bc/bca0d0d38e8f0f2b426b0a9347d895468025e3e5.jpg
ប្រលោមលោក & អប់រំ

 ១១-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើអ្នករាល់គ្នា ចង់ឱ្យជីវិតរបស់ខ្លួន ជួបតែភាពល្អប្រសើរនោះ អ្នករាល់គ្នាត្រូវតែផ្លាស់ប្តូរខ្លួនឯង ជាមួយនឹងរឿងទាំងនេះ ជាមុនសិន ទើបជីវិតរបស់អ្នករាល់គ្នា មានភាពល្អប្រសើរបាន។

យល់ដឹង៖ នរណាៗ ក៏តែងតែចង់បានជីវិត ដ៏ប្រសើរមួយដែរ ប៉ុន្តែមានមនុស្សមួយចំនួន បែរជាមិនព្យាយាមក្នុងការធ្វើឱ្យខ្លួនពួកគេ ទទួលបានភាពល្អប្រសើរទៅវិញ ហេតុនេះហើយ ដើម្បីឱ្យជីវិតមានភាពល្អប្រសើ មនុស្សគឺត្រូវតែមានការព្យាយាម ក្នុងការធ្វើអ្វីមួយ ដើម្បីធ្វើឱ្យខ្លួនឯង មានភាពល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញ ជីវិតមនុស្សដែលមានភាពល្អប្រសើរ ភាគច្រើនគឺពួកគេ តែងតែមានការផ្លាស់ប្តូរខ្លួនឯង ជាមួយនឹងរឿងមួយចំនួន​ ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះជាមុនសិន  ទើបពួកគេ អាចទទួលបានជីវិតមួយ ដែលមានភាពល្អប្រសើរ ដូចដែលពួកគេ រមែងតែងតែចង់បាននោះ។

ចង់ឱ្យជីវិតមានភាពល្អប្រសើរ មនុស្សត្រូវមានការផ្លាស់ប្តូរខ្លួនឯងជាមួយនឹងរឿងទាំងនេះជាមុនសិន៖

១. ផ្លាស់ប្តូរការឈឺចាប់

រូបតំណាង
រូបតំណាង

វាជាការពិត ដែលគ្មាននរណាម្នាក់ អាចជៀសផុតបានឡើយ ពីការដែលត្រូវទទួលរង នូវការឈឺចាប់ ពីនរណាម្នាក់ ដែលយើងស្រលាញ់ ប៉ុន្តែ ប្រសិនបើមនុស្សយើងម្នាក់ៗ ចង់បានជីវិត ដែលមានភាពល្អប្រសើរនោះ មិនថាយើងម្នាក់ៗ ទទួលរងនូវការឈឺចាប់ខ្លាំងប៉ុណ្ណាទេ គឺយើងត្រូវតែរៀនផ្លាស់ប្តូរការឈឺចាប់នោះ ឱ្យក្លាយទៅជាមេរៀន ដ៏ល្អ សម្រាប់ជីវិត នោះជីវិតរបស់យើង នឹងមានភាពល្អប្រសើរឡើងវិញ ជាមិនខាន។

២. ផ្លាស់ប្តូររឿងរ៉ាវដែលធ្លាប់មានពីអតីតកាល

រូបតំណាង
រូបតំណាង

រឿងរ៉ាវពីអតីតកាល គឺយើងម្នាក់ៗ មិនអាចវិលត្រឡប់ ទៅកែប្រែវា ឱ្យមានភាពល្អប្រសើរ ឡើងវិញបានឡើយ ប៉ុន្តែអ្វីដែលយើងម្នាក់ៗអាចធ្វើបាននោះ គឺការផ្លាស់ប្តូររឿងរ៉ាវអតីតកាល ដែលធ្លាប់កើតមានឡើង មិនបណ្តោយឱ្យវា កើតមានឡើងមកម្តងទៀត នៅក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះហើយ ការផ្លាស់ប្តូរនេះហើយ ដែលបានធ្វើឱ្យជីវិត របស់មនុស្សយើងម្នាក់ៗ ទទួលបានភាពរីកចម្រើន ក៏ដូចជាទទួលបានភាពល្អប្រសើរ ជាងជីវិត កាលពីនៅអតីតកាល។

៣. ផ្លាស់ប្តូរក្នុងការរំពឹងខ្ពស់

រូបតំណាង
រូបតំណាង

មនុស្សដែលរស់នៅក្នុងការខកចិត្ត និងតែងតែអស់សង្ឃឹម គឺពួកគេតែងតែជាមនុស្ស ដែលមានការរំពឹងខ្ពស់ ទៅលើអ្វី ដែលពួកគេបានធ្វើ ហេតុនេះហើយ ប្រសិនបើអ្នករាល់គ្នា ចង់ទទួលបានជីវិតដ៏ល្អប្រសើរមួយ ហើយមិនរស់នៅ ក្នុងការអស់សង្ឃឹមនោះ អ្នករាល់គ្នាគឺត្រូវតែមានការផ្លាស់ប្តូរខ្លួនឯង ចំពោះការរំពឹងខ្ពស់ ព្រោះថាវាមិនត្រឹមតែធ្វើឱ្យអ្នករាល់គ្នា មិនជួបនូវភាពអស់សង្ឃឹមទេ តែវាក៏បានធ្វើឱ្យអ្នករាល់គ្នា ចេះយកភាពបរាជ័យដែលបានជួប យកមកដុះខាត់សមត្ថភាព របស់អ្នករាល់គ្នា ឱ្យកាន់តែខ្លាំងជាងមុន ទៀតផង។

៤. ផ្លាស់ប្តូរការគិតអវិជ្ជមាន

រូបតំណាង
រូបតំណាង

ការគិតអវិជ្ជមាន វាជាអ្វីដែលធ្វើឱ្យជីវិរបស់មនុស្ស ជួបតែភាពសៅហ្មង និងមិនអាចទទួលបានភាពល្អប្រសើរឡើយ។ ដូច្នេះហើយ ប្រសិនបើអ្នករាល់គ្នា ចង់ទទួលបានជីវិតដ៏ល្អប្រសើរមួយ ​អ្នករាល់គ្នា គឺត្រូវតែផ្លាស់ប្តូរ ទម្លាប់ក្នុងការគិតអ្វីៗ បែបអវិជ្ជមាន មកមានទម្លាប់ក្នុងការគិតអ្វីៗ ក្នុងផ្លូវវិជ្ជមានវិញ នាពេលនោះហើយ ដែលជីវិតរបស់អ្នករាល់គ្នា ប្រាកដជារកភាពល្អប្រសើរ នៅក្នុងជីវិតឃើញ ជាមិនខាន៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T