តោះ! មកស្គាល់មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350 ជាមួយនិងលក្ខណៈពិសេសនៃ Tripper Navigation

//s9.kh1.co/74/74c0dc0fe4ce517b54294e0aa37a724e0d4e7269.jpg
យានជំនិះ

 ១២-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Royal Enfield ណែនាំបច្ចេកវិទ្យាត្រួសត្រាយផ្លូវដែលមានឈ្មោះថា Royal Enfield Tripper navigation នៅលើម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ Meteor 350។ Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយនិង Google Maps។

ភ្នំពេញ៖ នៅក្នុងយុគសម័យនៃការរុករកតាមរយៈផែនទីឌីជីថល វាហាក់ដូចជាចម្លែកដែលប្រព័ន្ធរុករកបច្ចុប្បន្ននៅក្នុងម៉ូតូភាគច្រើន នៅតែពឹងផ្អែកលើវិធីបែបបុរាណ ដូចជាបង្រៀនមនុស្សថ្លង់តាមរយៈភាសាកាយវិការ (Manual Method)។ ជារឿយៗ អ្នកជិះម៉ូតូត្រូវទិញគ្រឿងបន្លាស់ GPS មួយទៀត ដើម្បីទទួលបានការណែនាំនៅលើផ្ទាំងនាឡិកាស្ទង់។ ក្នុងករណីខ្លះ អ្នកជិះម៉ូតូអាចកំណត់ទិសដៅបានត្រឹមតែនៅលើស្មាតហ្វូន របស់ពួកគេតែប៉ុណ្ណោះ  ដូច្នេះពួកគេត្រូវភ្ជាប់ទូរស័ព្ទទៅផ្ទៃម៉ូតូខាងមុខ ឬ ឈប់អែបកៀនផ្លូវសិន ដើម្បីមើលថាតើពួកគេកំពុងធ្វើដំណើរលើផ្លូវដែលត្រូវគោលដៅ ពួកគេចង់ទៅដល់ដែរឬទេ។ ចំពោះបញ្ហានេះ Royal Enfield បានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ និងប្លែក សម្រាប់អ្នកជិះម៉ូតូទាំងអស់គ្នា។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

បញ្ហាដែលបានរៀបរាប់ខាងលើ ត្រូវបានផ្លាស់ប្តូរនៅពេលដែល Royal Enfield ណែនាំបច្ចេកវិទ្យាត្រួសត្រាយផ្លូវដែលមានឈ្មោះថា Royal Enfield Tripper navigation នៅលើម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ Meteor 350Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយនិង Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូដែលផលិតនៅប្រទេសឥណ្ឌា។  ដោយភ្ជាប់ជាមួយ Royal Enfield App ទៅនឹងស្មាតហ្វូនរបស់អ្នកបើកបរ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ និងកាត់បន្ថយការជិះវង្វេងផ្លូវរឺខុសផ្លូវជាដើម។

Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

Royal Enfield Tripper ផ្ដល់ជំនួយសម្រាប់ទិសដៅតាមពេលវេលាជាក់ស្ដែង ជួយឱ្យមានភាព ងាយស្រួលក្នុងការ រុករក ស្ទង់មើលទិសទី រួមទាំងទិសដៅ ដោយមិនរំខានដល់បទពិសោធន៍ជិះដែលងាយស្រួល និងរីករាយរបស់អ្នក។ Tripper ត្រូវបានចែកចេញពីរផ្នែក ដោយមួយផ្នែក គឺបង្ហាញនៅលើកុងទ័រម៉ូតូ និងមួយផ្នែកទៀតគឺនៅក្នុង Royal Enfield App លើទូរស័ព្ទស្មាតហ្វូនរបស់អ្នកជិះ។

លោក Pawan Kakwani ប្រធានផ្នែកឌីជីថល និងវិភាគនៃ Royal Enfield បានមានប្រសាសន៍ថា៖

« កម្មវិធីនៅលើទូរស័ព្ទធានាថាការធ្វើរុករក និងស្ទង់មើលទិសទីនៅតែបន្តដំណើរការ បើទោះបីជាអ្នកជិះម៉ូតូកំពុងឆ្លងកាត់តំបន់ដែលគ្មានបណ្ដាញសេវាក៏ដោយ »។ 

  លោក Pawan Kakwani
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

Royal Enfield បានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ ឱ្យមានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូលក្នុង Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់នូវរាល់ព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងពេលដំណើរលើដងផ្លូវ។ ជាមួយគ្នានេះការ feedback ពីអ្នកជិះ ត្រូវបានយកទៅប្រើប្រាស់ក្នុងដំណាក់កាលនៃការបង្កើតឧបករណ៍ដែលជារបស់ខ្លួនឯង។ ជាលទ្ធផល Royal Enfield Tripper អាចផ្ទុកបានរហូតដល់ ២០ ទិសដៅនៃផ្លូវខុសៗគ្នា ដូច្នេះអ្នកជិះម៉ូតូអាចបង្កើតការធ្វើដំណើរបានយ៉ាងងាយស្រួល។

Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

លោក Matthew Cardenas នាយកគ្រប់គ្រងការផលិត Tripper Navigation បានមានប្រសាសន៍ថា៖

« ឧបករណ៍ Tripper ត្រូវបានរចនាឡើងដើម្បីផ្តល់ទិសដៅងាយៗដូចជា បត់ឆ្វេង បត់ស្នាំ ឬរង្វង់មូល។ ប៉ុន្តែនៅពេលដែលអ្នកជិះជិតដល់ទិសដៅដែលបង្ហាញ នោះវានឹងចាប់ផ្ដើមលោតសញ្ញាព្រួញមក ដើម្បីឱ្យអ្នកដឹងថា កាន់តែខិតជិតដល់ទិសដៅនោះហើយ។ បន្ទាប់មកនៅពេលដែលមកដល់ទិសដៅនោះ វានឹងចាប់ផ្តើមបញ្ចេញពន្លឺភ្លែតៗជាសញ្ញា ដើម្បីទាញយកការចាប់អារម្មណ៍របស់អ្នក និងរំលឹកអ្នកថាអ្នកមានដំណើរទៅមុខទៀត ហើយនឹងទិសដៅដែលអ្នកត្រូវឆ្លងកាត់។ ដូច្នេះហើយ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ធ្វើឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបករណ៍វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរដ៏ល្អបំផុត »។

  លោក Matthew Cardenas
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

ចាប់តាំងពី Tripper ភ្ជាប់ជាមួយនឹង Google Locations និង Google Places អ្នកជិះម៉ូតូរបស់ Royal Enfield អាចស្វែងរកទិសដៅណាមួយដែលល្អបំផុតនៅទូទាំងពិភពលោក។ ជាមួយគ្នានេះជិះ Meteor 350 ពួកគេពិតជាអាច “ចេញពីគន្លងផ្ទះរបស់ពួកគេ” ស្វែងរកតំបន់ ដោយមិនចាំបាច់ភ័យព្រួយខ្លាចវង្វេង។

លោក Vimal Sumbly ប្រធានអាជីវកម្ម APAC នៃ Royal Enfield មានប្រសាសន៍ថា៖

« Royal Enfield Tripper គឺជាភស្ដុតាងដែលបង្ហាញថា យើងនឹងមិនបញ្ឈប់ការច្នៃប្រឌិតដើម្បីបង្កើតបទពិសោធន៍ជិះកាន់តែប្រសើរ សម្រាប់អ្នកជិះនៅជុំវិញពិភពលោកឡើយ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះ នឹងក្លាយជាស្តង់ដារឧស្សាហកម្មថ្មី សម្រាប់ឧស្សាហកម្មយានយន្ត ជាពិសេសយានយន្តកង់ពីរ។ យើងសង្ឃឹមថា មុខងារនេះនឹងជម្រុញឱ្យអ្នកជិះចេញពីគន្លងរបស់ពួកគេ រីករាយនឹងការជិះដ៏រីករាយ និងងាយស្រួលជាមួយ  Meteor 350 និងទទួលបទពិសោធន៍នៃការជិះម៉ូតូបែប Pure Motorcycling »។

  លោក Vimal Sumbly
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350
Tripper Navigation មុខងារថ្មីរបស់ម៉ូតូ Royal Enfield Meteor 350

Tripper មានភាពងាយស្រួលក្នុងការប្រើប្រាស់ណាស់ ដោយគ្រាន់តែអនុវត្តតាមជំហានខាងក្រោម៖

● ភ្ជាប់ទៅកម្មវិធី Royal Enfield Tripper

● បញ្ឆេះម៉ូតូ បន្ទាប់មកអ្នកនឹងមានលោតពាក្យថា logo Royal Enfield ចេញមកនៅលើអេក្រង់ ហើយវានឹងឲ្យអ្នកដឹងថា វាកំពុងព្យាយាមភ្ជាប់ជាមួយទូរស័ព្ទរបស់អ្នកហើយ

● ចុច “Connect to My Display”

● ដាក់គោលដៅ/ទីកន្លែងដែលអ្នកចង់ទៅបន្ទាប់មកចុចពាក្យ “Navigate”

សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលវីដេអូរមួយនេះ ៖

វីដេអូ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T