ស្នេហា៖ ការស្រលាញ់នរណាម្នាក់ គឺវាមិនមែន គ្រាន់តែមានចិត្តស្រលាញ់ ទើបអាចស្រលាញ់បាននោះទេ តែវាក៏ត្រូវការឱ្យយើង ពិនិត្យមើលទៅលើអត្តចរិត របស់មនុស្សម្នាក់នោះដែរ ព្រោះពេលដែលមនុស្សពីរស្រលាញ់គ្នា វាមិនមែនមានតែក្តីស្រលាញ់ទេ តែវាក៏ត្រូវការ ឱ្យអត្តចរិតរបស់មនុស្សពីរនាក់ មានការត្រូវរ៉ូវគ្នាផងដែរ។

ជាពិសេស ចំពោះមនុស្សស្រី មុននឹងដាក់ចិត្តស្រលាញ់នរណាម្នាក់ អ្នកគួរតែមានការពិនិត្យ និងសង្កេតមើល ឱ្យបានល្អិតល្អន់ជាមុនសិន បើមិនអញ្ចឹងទេ វាអាចនឹងធ្វើឱ្យអ្នក មានការស្តាយក្រោយ ក៏ដូចជាទទួលរង នូវការខកចិត្ត ដូច្នេះហើយ មនុស្សប្រុសដែលមានអត្តចរិត ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះហើយ ដែលមនុស្សស្រីមិនសាកសម នឹងដាក់ចិត្តស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សប្រុសដែលមានអត្តចរិតទាំងនេះ ដែលមនុស្សស្រីមិនគួរនឹងដាក់ចិត្តស្រលាញ់៖

១. មនុស្សប្រុសដែលចាំតែស្តីបន្ទោសគេឯង

រូបតំណាង

ដាច់ខាតមនុស្សស្រី កុំដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុស ដែលចាំតែស្តីបន្ទោស ឱ្យគេឯងឱ្យសោះ ព្រោះថាមនុស្សប្រុស ដែលមានអត្តចរិតបែបនេះ គឺដឹងតែមិនអាច ផ្តល់នូវសុភមង្គលឱ្យអ្នកបាននោះទេ ជាងនេះទៅទៀត អ្នកអាចនឹងទទួលបាន នូវការខកចិត្តជាខ្លាំង ប្រសិនបើអ្នក បានដាក់ចិត្តស្រលាញ់ជាខ្លាំង ទៅលើមនុស្សប្រុស ដែលមានអត្តចរិតបែបនេះ។

២. មនុស្សប្រុសដែលតែងតែនិយាយអាក្រក់ពីមិត្តស្រីចាស់

រូបតំណាង

មនុស្សប្រុស​ ដែលតែងតែនិយាយអាក្រក់ ពីមិត្តស្រីចាស់របស់ខ្លួន យកទៅនិយាយប្រាប់អ្នកដទៃនោះ គឺជាមនុស្សប្រុស ដែលអាតម្មានិយមបំផុត ហើយក៏ជាប្រភេទមនុស្សប្រុស ដែលមិនសាកសម នឹងងឱ្យមនុស្សស្រីដាក់ចិត្តស្រលាញ់ដែរ ព្រោះថាមនុស្សប្រុសបែបនេះ គឺមិនត្រឹមតែ​ មិនអាចផ្តល់នូវសុភមង្គល ឱ្យអ្នកបាននោះទេ តែគេក៏អាចជាផ្នែកមួយ ដែលបំផ្លាញជីវិតរបស់អ្នក ក្រោយពេលដែលអ្នកនិងគេ បែកគ្នាទៀតផង។

៣. មនុស្សប្រុសដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន

រូបតំណាង

មនុស្សស្រី មិនគួរដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុស ដែលអាត្មានិយម និងគិតតែពីផលប្រយោជន៍ ផ្ទាល់ខ្លួននោះទេ ព្រោះមនុស្សប្រុស ដែលមានអត្តចរិតបែបនេះ តែងតែជាមនុស្សប្រុស ដែលតែងតែគិតពីខ្លួនឯង និងមិនចេះខ្វាយខ្វល់ និងយល់ពីចិត្ត របស់អ្នកដទៃឡើយ។ បែបនេះហើយ ទើបមនុស្សស្រី មិនគួរដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុសប្រភេទនេះ ដោយសារតែអ្នក នឹងមិនអាចទទួលបានភាពកក់ក្តៅ និងការខ្វាយខ្វល់ ពីមនុស្សប្រុស ដែលអ្នក បានដាក់ចិត្តស្រលាញ់។

៤. មនុស្សប្រុសដែលនិយាយយកតែឈ្នះ

រូបតំណាង

មនុស្សស្រី ត្រូវតែចងចាំថា មនុស្សប្រុសដែលនិយាយយកតែឈ្នះគេនោះ គឺជាមនុស្ស ដែលមិនចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន ដែលបានសាងឡើងមកឡើយ ម្យ៉ាងវិញ ប្រសិនបើអ្នកដាក់ចិត្តស្រលាញ់ ច្បាស់ណាស់ ថាជីវិតអ្នកនឹងជួបតែភាពសៅហ្មង ជាងនេះទៅទៀត ជីវិតរបស់អ្នក ក៏មិនអាច ទទួលបានភាពរីកចម្រើនដែរ ដូច្នេះហើយ មនុស្សប្រុស ដែលនិយាយយកតែឈ្នះ គេឯងនេះហើយ ដែលមនុស្សស្រី មិនសាកសមនឹងដាក់ចិត្តស្រលាញ់៕

ប្រភព៖: phunuvagiadinh.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]