ទោះនៅក្រៅប្រទេស តែមិនភ្លេចជាតិខ្មែរ! តែតារា២ដួងនេះ នៅតែឈឺឆ្អាលរឿងប្រាសាទអង្គរវត្ត

//s9.kh1.co/b0/b07c11a02a35bfae83e9493d30da05ac056ed696.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ពិតជាតារាគំរូមែន ទោះបីលោក ស៊ុក សុភា និងអ្នកនាង សារ៉ាយ សក្ខណា រស់នៅក្រៅប្រទេស តែក៏នៅឈឺឆ្អាលមាតុប្រទេសដដែល។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវផ្ទុះកក្រើក ខណៈប្រទេសថៃកំពុងបានសាងសង់ប្រាសាទមួយមានរូបរាងដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។ ក្នុងអំឡុងពេលធ្លាយរូបភាពប្រាសាទថៃកំពុងសាងសង់នោះ ក៏មានបងប្អូនប្រជាជនខ្មែរ ដែលនិយមលេងបណ្ដាញសង្គម បានកើតក្ដីមិនសុខចិត្ត ដែលប្រទេសថៃលួចសង់ប្រាសាទដូចទៅនឹងប្រាសាទអង្គរយ៉ាងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ មិនត្រឹមតែបងប្អូនប្រជាជនខ្មែរនោះទេ ដែលមានប្រតិកម្មខ្លាំង តែបើងាកមើលសិល្បករសិល្បការិនីខ្មែឯណេះវិញ ក៏មិនចាញ់គ្នាដែរ។ ម្យ៉ាងគ្រាន់តែផ្ទុះរឿងប្រទេសថៃលួចសង់ប្រាសាទដូចទៅនឹងប្រាសាទអង្គរខ្មែររួច មានតារាជាច្រើន បានបង្ហោះរូបភាពថតនៅអង្គរវត្តខេត្តសៀមរាប អមជាមួយសារខ្លីៗយ៉ាងមានអត្ថន័យទៀតផង។

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នឹងរំភើបនោះ មុននេះ មានតារាប្រុសស្រី២រូបដែលបាត់មុខពីសិល្បៈច្រើនឆ្នាំ រស់នៅលើទៅដីអាមេរិក និងអូស្រ្តាលី បានបង្ហោះរូបនៅទឹកដីអង្គរដ៏ស្រស់ស្អាតផងដែរ។ ដោយតារាប្រុសស្រី២រូបនោះមានដូចជា៖

១៖ លោក ស៊ុក សុភា

លោក ស៊ុក សុភា បានបង្ហោះរូបនៅទឹកដីអង្គរយ៉ាងស្រស់សង្ហា និងបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖

ទឹកដីអង្គរគឺជាទឹកដីអច្ឆរិយតែមួយគ្មានពីរ ហេីយដែលគ្មានប្រទេសមួយណាអាចចម្លងបានដូចនោះទេ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជារបស់ខ្ញុំ។

សម្ដីលោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា
លោក ស៊ុក សុភា

២៖ អ្នកនាង សារ៉ាយ សក្ខណា

អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបជាមួយស្វាមី និងកូនស្រីនៅទឹកដីអង្គរ ខេត្តសៀមរាប ហើយនាងក៏បាននិយាយថា៖

មិនមែនជោរតាមគ្នា តែនេះជាការស្រលាញ់ចេញពីបេះបូង ស្រលាញ់អ្វីដែលជារបស់យើង។

សម្ដីអ្នកនាង សារ៉ាយ សក្ខណា
  អ្នកនាង សារ៉ាយ សក្កណា
  អ្នកនាង សារ៉ាយ សក្កណា
  អ្នកនាង សារ៉ាយ សក្ខណា
  អ្នកនាង សារ៉ាយ សក្ខណា
  អ្នកនាង សារ៉ាយ សក្ខណា
  អ្នកនាង សារ៉ាយ សក្ខណា
  អ្នកនាង សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី
  អ្នកនាង សារ៉ាយ សក្ខណា ជាមួយស្វាមី និងកូនស្រី
  រូប និងសារបង្ហោះអ្នកនាង សារ៉ាយ សក្ខណា 
  រូប និងសារបង្ហោះអ្នកនាង សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណាស៊ុក សុភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T