បើចង់បានជីវិតដ៏រីករាយមួយ មនុស្សស្រីកុំស្ពាយរឿងទាំងនេះមកតាមខ្លួនឱ្យសោះ

//s9.kh1.co/e1/e153c4cca4e680c776e452a2eeb489db1d72303a.jpg
ប្រលោមលោក & អប់រំ

 ០៨-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រី ប្រសិនបើចង់ឱ្យជីវិតខ្លួនឯង ជួបតែភាពសប្បាយរីករាយ អ្នកគួរតែកុំស្ពាយរឿងទាំងនេះ យកមកតាមខ្លួនឱ្យសោះ ព្រោះវាអាចធ្វើឱ្យជីវិតអ្នកជួបតែសេចក្តីទុក្ខបាន។

យល់ដឹង៖ មនុស្សស្រីជាច្រើន តែងតែចង់បានជិវិតមួយ ដែលពោរពេញភាពរីករាយ ប៉ុន្តែផ្ទុយទៅវិញ មនុស្សស្រីជាច្រើន បែរជាចូលចិត្តស្ពាយនូវរឿងរ៉ាវមួយចំនួន ដែលធ្វើឱ្យខ្លួនឯង មានទុក្ខទៅវិញ ហេតុនេះហើយ មនុស្សស្រីបើចង់បានជីវិត ដ៏សប្បាយរីករាយមួយ អ្នកគួរតែបោះបង់រឿងទាំងនោះចោល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាការពិត ដែលជីវិតរបស់មនុស្សស្រីអាចកើតទុក្ខបាន ដោយសារតែពួកគេ ស្ពាយនូវរឿងរ៉ាវជាច្រើនពេក ទើបធ្វើឱ្យជីវិតពួកគេ ជួបតែសេចក្តីទុក្ខ ប៉ុន្តែប្រសិនបើពួកគេ ព្រមបោះបង់ ការស្ពាយនូវរឿងទាំងនោះបាន ច្បាស់ណាស់ ថាជីវិតរបស់ពួកគេ ប្រាកដជាទទួលបាន នូវភាពសប្បយរីករាយជាមិនខាន។

បើចង់បានជីវិតដ៏រីករាយមួយ មនុស្សស្រីកុំស្ពាយរឿងទាំងនេះមកតាមខ្លួនឱ្យសោះ៖

១. អតីតកាល

រូបតំណាង
រូបតំណាង

ពាក្យថាអតីតកាល គឺគ្មានអ្វីដែលល្អប្រសើរឡើយ ព្រោះរឿងរ៉ាវ ដែលបានកន្លងផុត គឺវាបានផុតទៅហើយ គឺមិនអាចត្រឡប់ក្រោយ ទៅកែប្រែវាវិញបានឡើយ។ ដូច្នេះហើយ មនុស្សស្រីបើចង់ឱ្យជីវិតរបស់ខ្លួន ជួបតែភាពរីករាយនោះ អ្នកគួរតែកុំស្ពាយអតីតកាល មកតាមខ្លួនឱ្យសោះ ហើយអ្នកក៏គួរតែទម្លាក់អតីតកាលនោះចោល បើមិនអញ្ចឹងទេ ជីវិតរបស់អ្នកប្រាកដជាជួប តែសេចក្តីទុក្ខ។

២. កំហុស

រូបតំណាង
រូបតំណាង

នរណាៗក៏ធ្លាប់សាងនូវកំហុសដែរ ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវចេះកែប្រែនូវកំហុស ដែលខ្លួនបានសាង ហើយក៏មិនបង្ក ឱ្យវាកើតឡើងមកម្តងហើយ ម្តងទៀតនោះទេ។ ដូច្នេះហើយ មនុស្សស្រីបើចង់ឱ្យជីវិត ជួបតែភាពរីករាយ អ្នកគួរតែកុំស្ពាយកំហុស ដែលខ្លួនធ្លាប់បានសាង ហើយបន្ទោសខ្លួនឯងទៀតឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យជីវិតអ្នក មិនរីកចម្រើន ម្យ៉ាងវិញ ជីវិតអ្នកក៏នឹងគ្មានថ្ងៃ ដែលបានស្គាល់នូវអ្វី ដែលជាភាពរីករាយ ពិតប្រាកដឡើយ។

៣. ការស្អប់

រូបតំណាង
រូបតំណាង

វាជារឿងដែលធម្មតាទៅហើយ សម្រាប់មនុស្សលោក ដែលកើតមកធ្វើឱ្យយើងម្នាក់ៗ បានជួបមនុស្សល្អ ក៏ដូចជាមនុស្សអាក្រក់ ហើយមនុស្សទាំងនោះ ក៏បានធ្វើឱ្យយើងមានការស្រលាញ់ និងការស្អប់ដែរ ប៉ុន្តែប្រសិនបើអ្នក ជ្រើសយកអារម្មណ៍ស្អប់អ្នកដទៃ យកមកដាក់ខ្លួននោះ វានឹងមិនត្រឹមតែធ្វើឱ្យផ្លូវចិត្ត របស់អ្នក ជួបតែភាពក្តៅក្រហាយទេ ​ តែជីវិតអ្នក ក៏មិនអាចទទួលបានភាពរីករាយ ផងដែរ។

៤. ភាពលោភលន់

រូបតំណាង
រូបតំណាង

សេចក្តីលោភលន់ គឺតែងតែធ្វើឱ្យមនុស្សជាច្រើន ជួបនូវសេចក្តីទុក្ខ ដូច្នេះហើយ មនុស្សស្រី បើចង់បានជីវិត ដ៏សប្បាយរីករាយមួយ អ្នកគួរតែកុំមានការលោភលន់នៅក្នុងចិត្ត ហើយអ្នកគួរតែបែរមកពេញចិត្ត ជាមួយនឹងអ្វី ដែលអ្នកកំពុងមាន ព្រោះប្រសិនបើអ្នក ចេះគ្រប់គ្រាន់ ជាមួយនឹងអ្វីដែលអ្នកមាន ហើយមិនចេះលោភលន់ ចង់បានល្អ ដូចជាអ្នកដទៃទេនោះ ច្បាស់ណាស់ បើទោះបីជីវិតរបស់អ្នក គ្មានអ្វីដែលល្អ ដូចជាអ្នកដទៃក៏ដោយ យ៉ាងហោចណាស់ ក៏ជិវិតរបស់អ្នក អាចរស់នៅបានយ៉ាងសប្បាយរីករាយ ដូចជាជីវិតអ្នកដទៃអញ្ចឹង។

ប្រភពlifehack.org

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T