កូនពីរហើយ ជា វណ្ណារិទ្ធ នៅពោលពាក្យសរសើរភរិយា ពេញៗមាត់បែបនេះទៀត!

//s9.kh1.co/0d/0d04140fabe74245ee774a38918fdbdac2fcb1e6.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជីវិតគ្រួសាររបស់ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ គឺជាគ្រួសារដ៏គំរូមួយ ដែលមហាជន និងអ្នកគាំទ្រមានការពេញចិត្តខ្លាំង ព្រោះរាល់គ្រប់សកម្មភាពរបស់គ្រួសារតូចមួយនេះ ពោរពេញដោយសុភមង្គលតែម្ដង។

ភ្នំពេញ៖ បច្ចុប្បន្ន ជីវិតគ្រួសាររបស់ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ គឺជាគ្រួសារដ៏គំរូមួយ ដែលមហាជន និងអ្នកគាំទ្រមានការពេញចិត្តខ្លាំង ព្រោះរាល់គ្រប់សកម្មភាពរបស់លោកពេលទៅណាទៅណីជាមួយភរិយានិងកូនៗទាំងពីរ លោកតែងបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ពោរពេញដោយសុភមង្គលគួរឲ្យច្រណែនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ជា វណ្ណារិទ្ធ ក៏បាននាំភរិយា និងកូនទាំងពីរទៅចូលរួមកម្មវិធីខួបកំណើត អ្នកនាង គង់ ចាន់ស្រីមុំ ផងដែរ។ ដោយពួកគេបានបង្ហាញវត្តមាននៅទីនោះ រៀបចំខ្លួនយ៉ាងស្រស់ស្អាត និងថតរូបជាមួយគ្នាលក្ខណៈគ្រួសារយ៉ាងផ្អែមល្ហែមទៀតផង។ មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពភរិយារបស់លោកមួយចំនួន អមនិងពាក្យពេចន៍សរសើរយ៉ាងមានន័យថា៖ 

ធម្មតា​ Mommy មិនអោយផុសរូបគាត់មុនទេ​ ប្រសិនបេីមិនមានការអនុញ្ញាត ឬត្រូវបានជ្រេីសរេីសដោយផ្ទាល់ ហាហា។ តែលេីកនេះសុំផុសមុនហេីយ ព្រោះស្អាតពេក​ ខានឃេីញMommy តែងខ្លួនយូរ LOVE ហ្មង​ Bella Foreverith#MyqueenBella

ជា វណ្ណារិទ្ធ

យ៉ាងណាមិញ ទោះពាក្យពេចន៍សរសើរនេះខ្លីៗពិតមែន តែក៏អាចបង្ហាញថា ទោះបីជាមានកូនពីររួចទៅហើយក៏ដោយ តែលោកនៅតែមើលឃើញពីភាពស្រស់ស្អាតរបស់ភរិយា និងនៅតែស្រលាញ់គ្នាមិនប្រែប្រួល ធ្វើឲ្យហ្វេនៗមានការសរសើរពីលោកសឹងគ្រប់គ្នា៕

ទស្សនារូបភាពខាងក្រោម៖ 

ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ការបង្ហោះរបស់ ជា វណ្ណារិទ្ធ 
ការបង្ហោះរបស់ ជា វណ្ណារិទ្ធ 
ជា វណ្ណារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T