អ្នកវិទ្យាសាស្រ្ដ ជនជាតិអូស្រ្ដាលី បានបង្កើតនូវសំលៀកបំពាក់ ដ៏អស្ចារ្យមួយ អាចការពារពីការវាយប្រហារពី ត្រីឆ្លាមកំណាចបាន ព្រោះពេលដែរស្លៀកសំលៀកបំពាក់នោះហើយ យើងហាក់ដូចជាបំបាំងកាយអញ្ចឹងដែរ។

ក្រុមអ្នកសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យ នៃអូស្រ្ដាលី បានរួមដៃគ្នាបង្កើតនូវឈុតហែលទឹកមួយ ដែលសំរាប់ការពារ នូវការវាយប្រហារពីត្រីឆ្លាម។ ឈុតទាំងនោះមានពណ៌ខៀវ ដែលធ្វើឲ្យត្រីឆ្លាមមិនអាចមើលឃើញបាន ព្រោះត្រីទាំងអស់ មានជំងឺ ខ្វាក់ពណ៌។

គេបានសន្និដ្ឋានថា ឈុតមួយនេះអាចថែរក្សារជីវិតរបស់យើង ពីត្រីឆ្លាមដ៏សាហាវ។ ឈុតមួយនេះមានឈ្មោះថា The Elude Wetsuit ដែលត្រូវបានប្រើប្រាស់យ៉ាងច្រើន ពីសំណាក់អ្នកហែលទឹក និងមុជទឹកក្នុងបាតសមុទ្រជាដើម។ ក្រុមអ្នកវិទ្យាសាស្រ្ដ បានបកស្រាយប្រាប់ថា ពួចត្រីឆ្លាម.ស មានជំនាញខាងឃៀនវិញ្ញាណ រីឯភ្នែករបស់វាវិញ មិនសូវជាប្រើប៉ុន្មាននោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សំលៀកបំបាក់ឈុតនេះ? សូមទស្សនាវីដេអូខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]