បើមិនចង់រៀបការប៉ុន្មាន លែងលះគ្នា ប្តីប្រពន្ធនឹងគ្នា គួរជៀសរឿងទាំង៤នេះ!

//s9.kh1.co/45/45ecb06a7a5ca049ecae4f5523f97904da17711f.jpg
ប្រលោមលោក & អប់រំ

 ០៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សពីរនាក់ដែលរួមរស់នៅជាមួយគ្នា នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើនៅតែធ្វើរឿងទាំងនេះទៀត ច្បាស់ណាស់ថាជីវិតអាពាហ៍ពិពាហ៍របស់អ្នក វាងាយនឹងបែកបាក់គ្នាជាមិនខាន។

យល់ដឹង៖ បើទោះបីជាជីវិតអាពាហ៍ពិពាហ៍ ជាជីវិតដែលមិនមានភាពងាយស្រួល ដូចជាជីវិតជាគូសង្សារក៏ដោយ ក៏វាមិនមានអ្វីដែលពិបាកខ្លាំង ក្នុងការថែរក្សាចំណងអាពាហ៍ពិពាហ៍មួយ ឱ្យមានភាពរឹងមាំដែរ ប្រសិនបើចំណងអាពាហ៍ពិពាហ៍នោះ មានការថែរក្សាពីមនុស្សពីរនាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានរឿងមួយចំនួន ដែលបានធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ ជាច្រើនគូ មានការបែកបាក់គ្នាដោយងាយ ដូច្នេះហើយ ប្រសិនបើអ្នក មិនចង់ឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នក ងាយនឹងបែកបាក់គ្នាទេនោះ អ្នកគួរតែជៀសឱ្យឆ្ងាយ ពីរឿងមួយចំនួនទាំងនោះ។

រឿង៤យ៉ាង ដែលអាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់មនុស្សពីរនាក់ងាយនឹងបែកបាក់គ្នា៖

១. ជៀសវាងការប៉ះទង្គិចគ្នាជាញឹកញាប់

រូបតំណាង
រូបតំណាង

វាជាការពិត ដែលជីវិតអាពាហ៍ពិពាហ៍ គឺជៀសមិនផុតឡើយ ពីការប៉ះទង្គិចរវាងគ្នានឹងគ្នា ប៉ុន្តែប្រសិនបើការប៉ះទង្គិចនោះ កើតឡើងជាញឹកញាប់ពេក វាក៏មានផលអាក្រក់ ចំពោះជីវិតអាពាហ៍ពិពាហ៍នោះផងដែរ។ ហេតុនេះហើយ ប្រសិនបើមនុស្សពីរនាក់ មិនចង់ឱ្យជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ងាយនឹងបែកបាក់គ្នាទេនោះ រឿងណាដែលអាចស្ងាត់បាន អ្នកក៏គួរស្ងាត់ទៅ ទើបវាអាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នក មិនងាយនឹងបែកបាក់គ្នា។

២. ព្រងើយកន្តើយជាមួយនឹងអារម្មណ៍របស់គ្នា

រូបតំណាង
រូបតំណាង

នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អារម្មណ៍របស់មនុស្សពីរនាក់ គឺវាពិតជាសំខាន់ខ្លាំងណាស់ សំខាន់ដល់ថ្នាក់មនុស្សពីរនាក់ គឺត្រូវតែមានការគិត ដល់ចិត្ត និងអារម្មណ៍របស់គ្នាទៅវិញទៅមក មុននឹងសម្រេចចិត្តធ្វើអ្វីមួយ ជាងនេះទៅទៀត ក៏មិនគួរធ្វើអ្វីមួយ ដោយមិនបានគិត ឬព្រងើយកន្តើយ ជាមួយនឹងអារម្មណ៍របស់គ្នាឡើយ ព្រោះការដែលព្រងើយកន្តើយ ជាមួយនឹងអារម្មណ៍របស់គ្នានេះហើយ ដែលវាជាអ្វីដែលអាច ធ្វើឱ្យមនុស្សពីរនាក់ ងាយនឹងបែកបាក់គ្នាជាទីបំផុត។

៣. មិនដោះស្រាយបញ្ហាចាស់ឱ្យបានចប់

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ដែលនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប្រសិនបើអ្នក ចង់រួមរស់នៅជាមួយគ្នា ដោយមានក្តីសុខ និងមិនងាយបែកបាក់គ្នានោះ អ្នកគួរតែព្យាយាមដោះស្រាយ បញ្ហាចាស់ៗឱ្យបានចប់ ព្រោះប្រសិនបើអ្នក មិនបានដោះស្រាយបញ្ហាចាស់ចប់ទេនោះ វានឹងធ្វើ​​ឱ្យជីវិតអាពាហ៍របស់អ្នក ងាយនឹងបែកបាក់គ្នាជាទីបំផុត ដោយសារតែរាល់់ពេលដែលអ្នក និងដៃគូ មានការឈ្លោះប្រកែកគ្នា ម្នាក់ៗប្រាកដជាលើកបញ្ហាចាស់ ដែលមិនបានដោះស្រាយចប់ លើកយកនិយាយ ជាមិនខានហេតុនេះ ប្តីប្រពន្ធគ្រប់រូប គួរតែជៀសវាងក្នុងការដែលមិនដោះស្រាយ បញ្ហាចាស់ឱ្យបានចប់។

៤. កុហកគ្នារឿងលុយ

រូបតំណាង
រូបតំណាង

លុយគឺជារបស់ម្យ៉ាង ដែលអាចកាត់ផ្តាច់ រាល់ទំនាក់ទំនងរបស់មនុស្ស នឹងមនុស្សបានយ៉ាងងាយស្រួល មិនថាជាទំនាក់ទំនងមិត្តភាព ឬប្តីប្រពន្ធនោះទេ ដូច្នេះហើយ ការកុហកភូតភរគ្នា អំពីរឿងលុយ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ វាមិនត្រឹមតែធ្វើឱ្យមនុស្សពីរនាក់ អស់ជំនឿក្នុងការជឿជាក់លើគ្នានោះទេ តែវាក៏ធ្វើឱ្យមនុស្សពីរនាក់ ងាយនឹងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ទៀតផង ហេតុនេះហើយ ចំពោះបញ្ហាលុយកាក់ ប្តីប្រពន្ធគ្រប់រូប គួរតែជៀសវាង កុំមានការភូតកុហកគ្នាឱ្យសោះ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T