ភ្នំពេញ៖ អស់រយៈពេលឆ្នាំកន្លងមកហើយ ដែលក្មេងស្រីវ័យ១២ឆ្នាំ ល្អហួស ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម។ ដោយក្មេងស្រីរូបនេះ គេតែងតែសម្លឹងឃើញមុខមាត់ដ៏ស្រស់ស្អាតបែបធម្មជាតិ ក្រៅពីស្អាតគេបានប្រដូចមុខនាងស្រដៀងទៅនឹងតារាសម្ដែងថៃនាង Yaya Urassayaផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតមួយមុខនោះទេ តែកុមារីរូបនេះ នៅមានសមត្ថភាពផ្នែកសិល្បៈ មិនថាសិល្បៈសម័យឬបុរាណឡើយ។ ម្យ៉ាងបច្ចុប្បន្ន គេឃើញនាងតែងតែបង្ហើបសំនៀងច្រៀងយ៉ាងពីរោះគួរឲ្យសរសើរតែម្ដង។ ក្រៅពីច្រៀងនឹងរាំ នាងនៅចេះសម្ដែងមិនចាញ់រាមច្បងជាតារាសម្ដែងអាជីពប៉ុន្មានឡើយ បើតាមការមើលឃើញនាងបញ្ចេញសមត្ថភាពកន្លងមក។
ជាមួយគ្នានេះដែរ ស្របពេល ល្អហួស មានប្រជាប្រិយភាពខ្លាំង ថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមបានយកសមត្ថភាពកុមារីរូបនេះ ទៅប្រៀបធៀបជាមួយអ្នកផ្សេង។ តែក្រោយឃើញគនិយាយបែបនេះមិនបានប៉ុន្មានផង ស្រាប់តែពូបង្កើត ល្អហួស ចេញមុខនិយាយយ៉ាងដូច្នេះថា៖
កុំយកល្អហួសទៅប្រៀបធៀបជាមួយនឹងអ្នកផ្សេង គេល្អបែបគេ ល្អហួសល្អបែបល្អហួស។ ល្អហួសមិនមែនមានតែរូបសម្រស់តែមួយមុខទេ ល្អហួសអាចនិយាយបាន ៣ភាសាយ៉ាងស្ទាត់ជំនាញ « ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ » ល្អហួសអាចរាំរបាំខ្មែរបាន ៧របាំយ៉ាងស្ទាត់ជំនាញ។ និយាយឲ្យចប់សេចក្ដី ល្អហួសជាក្មេងមានទេពកោសល្យខ្ពស់អាចសម្តែងបានគ្រប់ទម្រង់ឲ្យតែជាសិល្បៈសម័យនិងបុរាណ និងសិល្បៈនៅក្រៅស្រុក។ ក្រោយបញ្ចប់ការសិក្សានៅក្នុងស្រុកយើងនឹងឲ្យ ល្អហួសទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីបន្ថែមចំណេះដឹងឲ្យកាន់តែខ្លាំង ពេលល្អហួសធំពេញរូបពេញរាងខ្ញុំមិនអាចបញ្ជូនតែរូបសម្រស់ទៅប្រលងបវរកញ្ញានោះទេ គឺបញ្ជូនចំណេះដឹងបូករួមនឹងរូបសម្រស់ និងភាពជឿរជាក់ ភាពក្លាហាន និងសុជីវធម៌ទៅប្រលង ( តូចខ្លឹម តែខ្លាំង ចុះទម្រាំ៨ឆ្នាំទៀតសម្ថភាពល្អហួសខ្លាំងប៉ុណ្ណាទៅ? បងប្អូនដែលស្រលាញ់ល្អហួសប្រហែលជាដឹងច្បាស់ហើយពីសម្ថភាពរបស់ក្មេងស្រីតូចម្នាក់នេះ ស្រលាញ់ល្អហួសអត់ ?
សូមទស្សនារូបភាពខាងក្រោម៖





