តារា & កម្សាន្ដ
២៨-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុនអ្នកទ្រាំបាន គ្រាន់តែឃើញគេយកក្មួយស្រីទៅប្រៀបធៀបនឹងគេផ្សេង ពូបង្កើត ល្អហួស ចេញមុខនិយាយតបទៅកាន់អ្នករិះគន់វិញភ្លាម។
ភ្នំពេញ៖ អស់រយៈពេលឆ្នាំកន្លងមកហើយ ដែលក្មេងស្រីវ័យ១២ឆ្នាំ ល្អហួស ទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម។ ដោយក្មេងស្រីរូបនេះ គេតែងតែសម្លឹងឃើញមុខមាត់ដ៏ស្រស់ស្អាតបែបធម្មជាតិ ក្រៅពីស្អាតគេបានប្រដូចមុខនាងស្រដៀងទៅនឹងតារាសម្ដែងថៃនាង Yaya Urassayaផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតមួយមុខនោះទេ តែកុមារីរូបនេះ នៅមានសមត្ថភាពផ្នែកសិល្បៈ មិនថាសិល្បៈសម័យឬបុរាណឡើយ។ ម្យ៉ាងបច្ចុប្បន្ន គេឃើញនាងតែងតែបង្ហើបសំនៀងច្រៀងយ៉ាងពីរោះគួរឲ្យសរសើរតែម្ដង។ ក្រៅពីច្រៀងនឹងរាំ នាងនៅចេះសម្ដែងមិនចាញ់រាមច្បងជាតារាសម្ដែងអាជីពប៉ុន្មានឡើយ បើតាមការមើលឃើញនាងបញ្ចេញសមត្ថភាពកន្លងមក។
ជាមួយគ្នានេះដែរ ស្របពេល ល្អហួស មានប្រជាប្រិយភាពខ្លាំង ថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមបានយកសមត្ថភាពកុមារីរូបនេះ ទៅប្រៀបធៀបជាមួយអ្នកផ្សេង។ តែក្រោយឃើញគនិយាយបែបនេះមិនបានប៉ុន្មានផង ស្រាប់តែពូបង្កើត ល្អហួស ចេញមុខនិយាយយ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖