Justin ចេញមកកម្សាន្ត ជាមួយ ភរិយា យ៉ាងផ្អែមល្ហែម

//s9.kh1.co/5c/5c8acb111011c07ddc7b6d58bbafdb3ab8b4d7c2.jpeg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

តារា​ចម្រៀង​ លោក Justin Bieber បានទាក់ទាញការចាប់អារម្មណ៍ ជាមួយ​នឹង​រូបថត​ យ៉ាងស្និទ្ធស្នាលជាមួយភរិយា ធ្វើឲ្យបាត់ការសង្ស័យពីរឿងបែកបាក់គ្នា។

កម្សាន្ត៖ តារា​ចម្រៀង​ លោក Justin Bieber បានទាក់ទាញការចាប់អារម្មណ៍ ព្រមទាំងបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​រូបថត​ ដែល​លោកបាន​ឱប​ភរិយា​របស់ខ្លួន ដែលជាតារា​ម៉ូដែល Hailey Bieber ពេល​កំពុង​អង្គុយ​មើល​សមុទ្រ​ ក្នុង​ទីក្រុង Mallorca ប្រទេស​អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber និង Hailey 
Justin Bieber និង Hailey 

នៅលើ Instagram កាលពីថ្ងៃទី ៩ ខែកក្កដា តារាចម្រៀង លោក Justin Bieber បានបង្ហោះរូបថតដ៏ស្និទ្ធស្នាល ជាមួយភរិយា របស់ខ្លួន នៅពីមុខទេសភាពសមុទ្រដ៏រ៉ូមែនទិក។ តារា​ចម្រៀង​វ័យ ៣១ ឆ្នាំ​រូប​នេះ​ បាន​ដាក់​ចំណង​ជើង​ ​ជា​មួយ​នឹង emojis រាង​បេះដូង។ រូបថត​មួយ​សន្លឹក​នេះ ​ទទួល​បាន​អ្នក​ចូល​ចិត្ត​ជាង ២,២ លាន​នាក់ និង​មតិ​រាប់​ពាន់​អំពី​ភាព​ផ្អែមល្ហែម​របស់​គូស្វាមីភរិយាមួយគូនេះ។

Justin Bieber និង Hailey 
Justin Bieber និង Hailey 

យោងតាម ​​Page Six បានឲ្យដឹងថា គូស្វាមីភរិយាអ្នកទាំងពីរ កំពុងសម្រាកលំហែវិស្សមកាល នៅ Mallorca ដែលជាកោះទេសចរណ៍ដ៏ល្បីល្បាញមួយ នៅសមុទ្រមេឌីទែរ៉ាណេ។ ប៉ាប៉ារ៉ាស៊ី​ ក៏​បាន​ថត​រូប​អ្នកទាំងពីរ​ ពេលសម្រាក​លំហែ​កាយ ​មើល​សមុទ្រ​ជាមួយ​គ្នា​ពេល​ថ្ងៃ​លិច ផងដែរ។

Justin Bieber និង Hailey 
Justin Bieber និង Hailey 

ប្ដីប្រពន្ធមួយគូនេះ បានបង្ហាញភាព​រីករាយ​ នឹង​ការ​ចេញកម្សាន្ត​ជា​លក្ខណៈ​ឯកជន​ នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​នោះ។ ខណៈរូបថត​ស្និទ្ធស្នាល​របស់​អ្នកទាំងពីរ បាន​លុប​ចោល​ពាក្យ​ចចាមអារ៉ាម ​អំពី​ការ​បែកបាក់​គ្នា​ដោយ​ប្រយោល​ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber និង Hailey 
Justin Bieber និង Hailey 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber និង Hailey 
Justin Bieber និង Hailey 
Justin Bieber និង Hailey 
Justin Bieber និង Hailey 
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T