Leonardo បង្ហាញភាពស្រស់សង្ហា ចូលរួមកម្មវិធីមួយនេះ

//s9.kh1.co/58/5841d55c14d3f186ce377f4050cad79b1cc26160.jpg
តារា & កម្សាន្ដ

 ១១-កក្កដា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

តារាសម្តែង លោក Leonardo DiCaprio បានបង្ហាញភាពស្រស់សង្ហា ក្នុងឈុតសាមញ្ញ ពេលបានចេញមកជួបជុំគ្នា នៅភោជនីយដ្ឋានមួយកន្លែង។

កម្សាន្ត៖ តារាសម្តែង លោក Leonardo DiCaprio បានចេញមកជួបជុំគ្នា ជាមួយភរិយាថ្មីរបស់មហាសេដ្ឋី Jeff Bezos គឺ Lauren Sanchez និងតារាមួយចំនួនទៀត នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Leonardo DiCaprio
Leonardo DiCaprio

តារាសម្ដែង លោក Leonardo DiCaprio បានបង្ហាញភាពស្រស់សង្ហា ដោយបានស្លៀកពាក់​ឈុត​ខ្មៅ​យ៉ាងសាមញ្ញ ពាក់ម៉ាស់ និង​មួក​កីឡា​បេស្បល ​ដើម្បី​បិទបាំង​មុខ ​ពេល​ចាក​ចេញ​ពី​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ ថ្វីត្បិតតែ Leonardo បានតែងខ្លួនបែបធម្មតាមែន ក៏អ្នកគាំទ្រជាច្រើន នៅតែស្គាល់ និងចាំស្វាគមន៍ នៅពេលដែលបានឃើញតារាប្រុសរូបនេះ បង្ហាញខ្លួន។

Leonardo DiCaprio
Leonardo DiCaprio

យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ មិត្តស្រីរបស់ Leonardo ដែលជាតារាម៉ូដែលវ័យ ២៧ ឆ្នាំ Vittoria Ceretti មិនបានចូលរួមពិធីជប់លៀងមួយនេះ នោះទេ។ កាល​ពី​ចុង​ខែ​មិថុនា លោក Leonardo DiCaprio និង​មិត្ត​ស្រី​របស់​លោក ​បាន​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​របស់​មហាសេដ្ឋី Jeff Bezos និង​អតីត​អ្នក​កាសែត Lauren Sanchez ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី៕

ប្រភព៖ Ngoisao.net

សូមទស្សនារូប​ភាពខាងក្រោម៖ 

Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio និង Vittoria Ceretti
Leonardo DiCaprio និង Vittoria Ceretti
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Leonardo DiCaprio
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T