ធនាគារភីភីស៊ីប៊ែង ជួយជំរុញកាន់តែខ្លាំងដើម្បីប្រទេសកម្ពុជាគ្មានគ្រាប់មីន នៅឆ្នាំ២០២៥

//s9.kh1.co/a5/a594a94282e9e3c1eaa22d8c5e80e7177fbfea04.jpg
សង្គម

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​ ការបរិច្ចាគរបស់អ្នកគ្រប់កាក់សេននឹង ជាការចូលរួមបោះជំហ៊ាន ទៅមុខដ៏មាន សក្ដានុពល​ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០២៥ ​ប្រទេសកម្ពុជា គ្មានគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ

ភ្នំពេញ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​ ការបរិច្ចាគរបស់អ្នកគ្រប់កាក់សេននឹងជាការចូលរួមបោះជំហ៊ានទៅមុខដ៏មានសក្ដានុពល​ដើម្បីសម្រេចគោលដៅនៅឆ្នាំ២០២៥ ​ប្រទេសកម្ពុជាគ្មានគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ។ ដោយរងការ វាយប្រហារដោយសង្គ្រាមអស់រយៈពេលជិត ៣០ឆ្នាំប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថាមានគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាន ៥-៦ លានគ្រាប់។​ ជួយសង្គ្រោះជីវិតប្រជាជន និងកុមារកម្ពុជាដទៃទៀត ដោយចូលរួមបរិច្ចាគតាមរយៈ​កម្មវិធីធនាគារចល័តភីភីស៊ីប៊ែង។ ការផ្ដល់ត្រឡប់ទៅដល់កិច្ចការងារសង្គម​គឺជាការចូលរួមដ៏មាន តម្លៃខ្ពស់បំផុតក្នុងនាមជាក្រុមហ៊ុនឯកជនក្នុងស្រុក ដែលគាំទ្រដល់ប្រតិបត្តការសម្អាតសំណល់ជាតិផ្ទុះ​ផ្ដល់ត្រឡប់នូវឥទ្ធិពលវិជ្ជមានដល់ប្រជាជនដែលរស់នៅ តំបន់គ្រោះថ្នាក់ទាំងនោះមិនអាចកាត់ថ្លៃបាន។ ហេតុនេះដូចនេះយើងក៏បានចាប់ផ្ដើមបង្កើតមូលនិធិ “Apopo Fundraising Campaign”​ ដោយធនាគារភីភីស៊ីប៊ែង​ នឹងបរិច្ចាគ១ដុល្លារ​រាល់ការបរិច្ចាគ​ ១ដុល្លាររបស់សប្បុរសជន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មូលនិធិ “Apopo Fundraising Campaign”​
មូលនិធិ “Apopo Fundraising Campaign”​

ជាក់ស្តែងណាស់ជម្ងឺ​រាតត្បាតសាកល​បាន​បណ្ដាលឲ្យសេដ្ឋកិច្ចពិភពលោកទាំងមូលត្រូវរង ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរក៏ដូចជា សេដ្ឋកិច្ចក្រុមគ្រួសារនីមួយៗ។ ហេតុដូចនេះធនាគារចល័តភីភីស៊ីប៊ែងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា​ប្រតិបត្តិការបោសសម្អាតមីន នឹងផ្តល់ដីកសិកម្ម​ដែលគ្មានមានហានិភ័យ ពីគ្រាប់មីនជូនកិសិករដើម្បីឲ្យពួកគាត់អាចបង្កបង្កើនផលដំណាំនិង ផ្គត់ផ្គង់ការរស់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ​។​

នៅឆ្នាំ២០២០ ជាមួយការឧបត្ថម្ភរបស់ធនាគារចល័តភីភីស៊ីប៊ែង និងក្រុមការងារអាប៉ូប៉ូ​បានបោសម្អាតដីប្រមាណ​ ២,៤ ស្មើរនឹងទីធ្លាទាត់បាល់២ដែលមានទីតាំងស្ថិតនៅ​ស្រុកវ៉ារិនខេត្តសៀមរាប។​ ប្រតិបត្តិការនេះអាចប្រព្រឹត្ត ទៅដោយជោគជ័យដោយសារមាន កណ្ដុរអាប៉ូប៉ូចំនួន១២ក្បាល និង​អ្នកដឹកនាំចំនួន១៥នាក់។​ អ្វីដែលពិសេស សម្រាប់កណ្ដុលអាប៉ូប៉ូគឺពួកវាត្រូវបានបង្វឹកឲ្យចេះហិតរក​ និងកាយរកត្រង់កន្លែងដែលមាន តែសារធាតុមានជាតិផ្ទុះមិនភ័ន្ធច្រឡំជាមួយសារធាតុលោហៈឡើយ។​

កណ្ដុរដ៏អង់អាចអាប៉ូប៉ូឈ្មោះ ម៉ាហ្កាវ៉ា បានទទួលពានរង្វាន់ “មេដាយមាសភាពក្លាហាន” ពី PDSA (People’s Dispensary for Sick Animals)។ ម៉ាហ្គាវ៉ា ត្រូវបាន​ទទួលមេដាយមាស ជាការផ្ដល់កិត្តិយសក្នុង “កិច្ចការជួយសង្គ្រោះជីវិត​ប្រជាជនកម្ពុជា​ និងស្វែងរកគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ”។ ​ជាមួយបងស្រី  ម៉ាឡែន ដែលជាអ្នកដឹកនាំ​កណ្តុរម៉ាហ្គាវ៉ា ពួកគេបានបោសសម្អាតដីចំនួ​ន​ ១៤១ ពាន់ម៉ែត្រការ៉ែ (ស្មើរនឹងទីធ្លាបាល់ទាត់ចំនួន ២០)។​ បន្ទាប់ពីដីដែលបានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ​ក្រុមការងារ អាប៉ូប៉ូ​ តែងតែរៀបចំកម្មវិធីប្រគល់ ដីត្រឡប់ទៅ​ក្រុមគ្រួសារ ​ដែលជាម្ចាស់ដីជាមួយការសូត្រមន្តជាការផ្ដល់សេចក្ដីសុខសប្បាយក្នុងការបន្តការរស់រៀននៅលើដីនោះ។​

ម៉ាហ្គាវ៉ានិងបងស្រីម៉ាឡែនអ្នកមើលថែកណ្ដុរ-រូបភាបផ្ដិតយកមុនពេលម៉ាហ្គាវ៉ាចូលនិវត្តន៍
ម៉ាហ្គាវ៉ានិងបងស្រីម៉ាឡែនអ្នកមើលថែកណ្ដុរ-រូបភាបផ្ដិតយកមុនពេលម៉ាហ្គាវ៉ាចូលនិវត្តន៍

វាជាដំណើរដែលពោរពេញទៅដោយ​មនោសញ្ចេតនាដ៏ជ្រាលជ្រៅ នៅពេលដែលបានស្ដាប់លឺរឿងរ៉ាវរបស់ អ្នកទាំងពីរដែលបានលះបង់បំពេញ ការងារដ៏មានគ្រោះថ្នាក់​ ហើយក៏ដូចជាផលវិជ្ជមាននៃលិទ្ធផលការងារពីការ បោសសម្អាតមីននេះ ដែលទំាងនេះពិតជាបានផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរដ៏មិហមា។​ ក្រុមការងារអាប៉ូប៉ូ និងប្រជាកសិករខ្មែរ ត្រូវការគាំទ្រនិងជួយជ្រោមជ្រែងពីពួកយើងជាងពេលណាទាំងអស់។ រួមគ្នាដើម្បីទទួលបានជោគជ័យ ដោយចូលទៅកាន់សេវាធនាគារ តាមទូរសព្ទចល័តរបស់ភីភីស៊ីប៊ែងដើម្បីបរិច្ចាគ​ ហើយធនគារនឹង​ចូលរួមចំណែកបរិច្ចាគចំនួនទឹកប្រាក់ដូចដែលអ្នកទាំងអស់គ្នាចូលរួមដែរ៕

សូមចុចនៅទីនេះសម្រាប់កម្មវិធីនៃការផ្តល់ដីជូនប្រជាជនកម្ពុជាកាលពីឆ្នាំមុន៖

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T