ទទួលបានកម្ចីទិញផ្ទះបុរី PR Property រហូតដល់៩០% ពីធនាគារ PPCBank និងទទួលបានប្រាក់កម្ចីចាប់តាំងពីសំណង់បុកគ្រឹះដំបូង

//s9.kh1.co/31/312f38103445649236880050bf829ee2f29c7d99.jpg
សង្គម

 ២៧-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ធនាគារ PPCBank នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះបានប្រារព្ធពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ

ភ្នំពេញ៖ ធនាគារ PPCBank នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះបានប្រារព្ធពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ​ ក្នុងការផ្តល់ឥណទានគេហដ្ឋានជាពិសេស ជាមួយនឹងក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/85/85ad297a150a9946d8569ac41c72a1bc0244205a.jpg

អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិ រងជាន់ខ្ពស់របស់ធនាគារ PPCBank និងលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ។

យោងតាមកិច្ចព្រមព្រៀង ធនាគារ PPCBank នឹងផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះរហូតដល់ ៩០% នៃតម្លៃ ផ្ទះ និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ សម្រាប់អតិថិជនដែលមកទិញលំនៅដ្ឋាននៅគម្រោងបុរី PR Property ។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានលក្ខខណ្ឌប្រាក់កម្ចីពិសេស​មិនធ្លាប់មាន ដោយទទួល​បាន​ការ​អនុម័តប្រាក់​កម្ចី​ចាប់ពីសំណង់ផ្តើមបុកគ្រឹះដំបូង ព្រមទាំងផ្តល់នូវការអនុម័ត​ប្រាក់ កម្ចីកាន់តែ​ងាយស្រួល និងរហ័សជាងមុន បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះជាច្រើនផ្សេងទៀតផង។

https://s9.kh1.co/__image/w=650,h=434,q=100/7d/7daf8c1bf05428691666e3880e6e883d75be72f7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/7c/7c8b9b5e253b26c6fa09f14faac8996a51e4443f.jpg

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank ថ្លែងថា៖ 

  “ការទិញលំនៅដ្ឋានគឺ ជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុត​​របស់មនុស្ស​គ្រប់រូប។ តាមរយៈកិច្ចសហការនេះ ធនាគារ PPCBank និងគម្រោងបុរី PR Propertyបានតាំងចិត្តយ៉ាងមុតមាំក្នុងការផ្តល់ប្រឹក្សាប្រាក់កម្ចី និងសាងសង់​សំណង់​​ដ៏មានគុណភាព ដើម្បីឲ្យអតិថិជនទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេ។”  

លោក ញ៉ក់ គឹមស្រូយ 

លោកថ្លែងទៀតថា 

  “អតិថិជនរបស់បុរី PR Property ទាំងអស់ នឹងទទួល​បានការស្នើសុំ​ប្រាក់កម្ចី​សម្រាប់​ទិញ​ផ្ទះកាន់តែងាយស្រួល និងលឿនជាងមុនតាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែល អតិថិជនគ្រាន់តែតម្លើងកម្មវិធី PPCBank Mobile បន្ទាប់មកទៀតពួកគាត់អាចបើកគណនីរបស់ធនាគារ PPCBank បានដោយខ្លួនឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័សដោយ មិនអស់កម្រៃសេវាតាមរយៈកម្មវិធីKHQRផងដែរ”។  

លោក ញ៉ក់ គឹមស្រូយ 

លោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ថ្លែងថា៖ 

“​កិច្ចសហប្រតិបត្តិការ ជា​មួយធនាគារ PPCBank ជាកិច្ចសហការមួយដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថាធនាគារ PPCBank ជា ធនាគារដំបូងបង្អស់មួយនៅប្រទេសកម្ពុជា ដែលបានផ្តល់លក្ខខណ្ឌវិនិយោគពិសេស​សម្រាប់អ្នក​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្ប​នៅប្រទេសកម្ពុជា និងផ្តល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយ គ្នានេះដែរ តាមរយៈការចុះអនុស្សារណៈយោគយល់ថ្មីនេះ អតិថិជនរបស់បុរី PR Property ទាំង​អស់​ដែល មកជាវគម្រោងថ្មីៗនឹងទទួលបាននូវលក្ខខណ្ឌអនុម័តប្រាក់កម្ចីដ៏ពិសេស គឺទទួលបានកម្ចីចាប់តាំងពី​សំណង់ចាប់ផ្តើមបុកគ្រឹះ​លើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលសង ២០ឆ្នាំ ព្រមទាំង ទទួលបានការបញ្ចុះតម្លៃពិសេសពីគម្រោងបុរី PR Property ផងដែរ”។

លោក ទេស ភារុន

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី PR Property ដើម្បីសាកសួរ ព័ត៌មានលម្អិត ឬទាក់ទងលេខទូរស័ព្ទ៖ 086 758 889 / 061 758 889 / 060 758 889 ៕

https://s9.kh1.co/__image/w=650,h=434,q=100/eb/eb2d55d2347dc4e5169033ad15a836ea486eb3b8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c7/c7fe05854861a6cdde4a60829b3df90adc088f2a.jpg
https://s9.kh1.co/__image/w=650,h=433,q=100/86/864c93c413ed3ce77614f428f6a5a015fc455404.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0d/0d586d82fcbd3f47a3d2a6c74e4d68a3074667e0.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T