ពលរដ្ឋក្នុងខេត្តកំពង់ធំ បានមកទទួលការពិនិត្យព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃ ក្រោមគម្រោង “គំហើញថ្មី” របស់ PPCBank

//s9.kh1.co/01/0114cb6007b20b32d44c731c62bb1cb6bb26f1f1.jpg
សង្គម

 ១០-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តាមការសន្យា កម្មវិធី ​“គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បានផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលមកពិនិត្យភ្នែកបឋមកាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ

ភ្នំពេញតាមការសន្យា កម្មវិធី ​“គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បានផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលមកពិនិត្យភ្នែកបឋមកាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ទទួលបានការវះកាត់ភ្នែកដោយឥតគិតថ្លៃ។ ដោយមានកិច្ចសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ២៣១នាក់ បានទទួលការពិនិត្យភ្នែក​រករោគ វិនិច្ឆ័យ ក្នុងនោះអ្នកជំងឺជាង ២០ នាក់ តម្រូវឲ្យមានការព្យាបាលដោយការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំងឺភាគច្រើនមានបញ្ហាភ្នែកឡើងបាយ និងទាមទារឲ្យមានការវះកាត់ ដែលជំងឺនេះនៅក្នុងប្រទេស កម្ពុជាចាត់ទុកថាជាជំងឺមួយដែលអាចការពារ និងព្យាបាលបាន។ ក្រុមវេជ្ជបណ្ឌិតរបស់មូលនិធិចក្ខុខ្មែរ មកពីប្រទេស អង់គ្លេស ឥណ្ឌា និងសិង្ហបុរី កាលពីថ្ងៃសុក្រ ទី៥ ខែសីហានេះ បានធ្វើការវាយតម្លៃ សភាពអ្នកជំងឺមុនពេលធ្វើការវះកាត់ ហើយការវះកាត់បានធ្វើឡើងនៅថ្ងៃចន្ទ ទី៨ ខែសីហា និងការ ពិនិត្យតាមដានសុខភាពក្រោយការវះកាត់ធ្វើឡើងនៅថ្ងៃអង្គារ ទី៩ ខែសីហា។

https://s9.kh1.co/__image/w=650,h=434,q=100/63/635c56814c4df79ff3d7a8c56d0b73e8f0573ef1.jpg

លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ 

“អ្នកមានជំងឺភ្នែកអាច ប្រឈមនឹងការងងឹតភ្នែក ប្រសិនបើមិនទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។ គម្រោងរបស់យើង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវការពិនិត្យ ព្យាបាល និងការវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃជូន ពលរដ្ឋមានជីវភាពខ្វះខាត ដែលនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយអត្រាពិការភ្នែក នៅកម្ពុជា។ PPCBank ប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យមានភាពល្អប្រសើរនៅក្នុងប្រទេសកម្ពុជា តាមគ្រប់ មធ្យោបាយទាំងអស់។ ហេតុដូច្នេះហើយ ទើបកម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង ផ្តោតការយកចិត្ត ទុកដាក់លើសុខភាព និងសុវត្ថិភាព បរិស្ថាន ការអភិវឌ្ឍន៍សហគមន៍ និងការអប់រំជាដើម។”

លោក Baek Jongil

ចាប់តាំងពីបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០០៨ ធនាគារ PPCBank បានបង្កើត កម្មវិធីជួយសង្គមជាច្រើន ស្របតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការនាំមកនូវភាពរីកចម្រើនដល់ប្រទេស កម្ពុជា។ សកម្មភាពទាំងនេះ រួមមាន ការបរិច្ចាគថវិកាសម្រាប់ការសាងសង់អគារសិក្សាថ្មី ការគាំទ្រដល់ អង្គការសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO និងកណ្តុរហិតមីន ព្រមទាំងការផ្តួចផ្តើមគំនិត ក្នុង ការលើកកម្ពស់ឱកាសការងារសម្រាប់ជនពិការគថ្លង់ តាមរយៈកិច្ចសហការ និងអនុញ្ញាតឲ្យមានហាង កាហ្វេ Socials Coffee នៅក្នុងអគារការិយាល័យរបស់ខ្លួន។

https://s9.kh1.co/__image/w=650,h=434,q=100/9e/9eb5c3e4da9191471641423d2899bbb2cd0f6809.jpg
https://s9.kh1.co/__image/w=650,h=434,q=100/4a/4ae656101c7751c2ed84b31217f83ff0fb02353a.jpg

PPCBank ជឿជាក់ថា សកម្មភាពសប្បុរសធម៌ទាំងនេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមទីជនបទ។ គោលបំណងចម្បងនៃ គម្រោង “គំហើញថ្មី ឆ្នាំ២០២២”​ គឺធ្វើយ៉ាងណាផ្តល់ឱកាសដល់អ្នកមានបញ្ហាភ្នែកធ្ងន់ធ្ងរ មានលទ្ធភាព ទទួលបានការព្យាបាលដោយការវះកាត់ពីវេជ្ជបណ្ឌិតជំនាញ និងជាពិសេសបន្តជួយដល់ប្រជាជនកម្ពុជា ឲ្យទទួលបានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីរបៀបនៃការថែទាំភ្នែកឲ្យបានត្រឹមត្រូវ។

អំពីធនាគារ PPCBank

ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលកំពុងបើកដំណើរការនៅ២៣សាខា ជាមួយនឹងទូ ATM ចំនួន ៧០ទីតាំងនៅជុំវិញទីក្រុងភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។ គោលដៅចម្បង របស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារ ដែល មានភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចីការ ផ្តល់ជូនប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវា សម្រាប់ក្រុមហ៊ុនតាមអ៊ីនធឹណិត smartBiz” និងសេវា Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅ តាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR៕

https://s9.kh1.co/__image/w=650,h=434,q=100/d4/d49e4bb53436da8bee6a3c0eddd994f0eff3bca1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/68/6838e937c940608a331ec24bf04653f9e6da12f7.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a9/a9d9e5bb4877c1f7498df2c245d4e07a98f35109.jpg
https://s9.kh1.co/__image/w=650,h=434,q=100/39/3924d96eee9be9049d60486a0fc2a56d34d00eb4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/52/52885bf407654963cbff07e97a1f71a074b898a0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f3/f3e3d394eb5d25fe0487fa1d726fc26b57a038e7.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T