ខាងក្រោមនេះគឺទិដ្ឋភាព ក្នុងពិធីបុណ្យជាតិមួយរបស់អេស្ប៉ាញ គឺកម្មវិធីមួយដែលគេ ប្រលែងគោ ឲ្យដេញជល់មនុស្សតាមផ្លូវក្នុងទីក្រុង ដែលបារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុង Pamplona ប្រទេសអេស្ប៉ាញ។

កាលពីម្សិលមិញ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយមានបេក្ខជនបីនាក់ ដែលចូលរួមក្នុងកម្មវិធី កីឡារត់ប្រណាំងជាមួយសត្វគោ តែត្រូវគោប្រើស្នែងដ៏មុតស្រួចរបស់វា វាយប្រហារពួកគេយ៉ាងសាហាវ ខណៈពេលពួកគេរត់ដួលនៅតាមផ្លូវ។ នៅក្នុងហេតុការណ៍នេះ បេក្ខជនម្នាក់ត្រូវបានសត្វគោព្រៃដ៏ធំមួយ វាយប្រហារអស់រយៈពេលជាង ៤០វិនាទី ទើបមានមនុស្សអាចចូលទៅជួយសង្គ្រោះ គេចេញពីគោបាន។

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដែលជាថ្ងៃនៃពិធីបុណ្យ ការរត់ប្រណាំងជាមួយសត្វគោ (Running of the Bulls) នៅទីក្រុង Pamplona ប្រទេស អេស្ប៉ាញ តែបានក្លាយទៅជាថ្ងៃប្រឡាក់ឈាមទៅវិញ។ មនុស្សបីនាក់ រងបួសធ្ងន់ឈាមស្រោចពេញខ្លួន និងមនុស្ស ៦នាក់ ផ្សេងទៀតរបួសស្រាល។

ខាងក្រោមនេះមានរូបភាពខ្លះ ដែលបង្ហាញពីបុរសជនជាតិអេស្ប៉ាញ អាយុ ៣២ឆ្នាំម្នាក់ ត្រូវគោជល់ស្ទើរតែស្លាប់ ដោយសារតែស្នែកដ៏មុតស្រួចរបស់វា។ តើប្រិយមិត្តយល់យ៉ាងណាចំពោះកីឡាប្រភេទនេះ? សូមទស្សនារូបភាពខាងក្រោម៖



































កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]