ក្រុមវាយតិនី្នសកម្ពុជាបានយកឈ្នះក្រុមប្រទេស កាតា ២ ទល់នឹង ១ នៅក្នុងការប្រកួត Davis Cup នៅទីក្រុង Doha ប្រទេស Qatar នៅថ្ងៃទី ១៨ ខែ មេសានេះ ។ Davis Cup ជាការប្រកួតតិនី្នសអន្តរជាតិ ដ៏ធំបំផុតរវាង ក្រុមជម្រើសជាតិបុរស ទូទាំងពិភពលោក។ នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា បានចូលរួមក្នុងការប្រកួតនេះ ហើយបានបំបាក់ប្រទេសសិង្ហបូរីដែល បានចូលរួមការប្រកួតនេះមិនតិចជាង ២០ ដងរួចមកហើយ និង ប្រទេសម្ចាស់ផ្ទះ កាតា ។

Davis Cup ចែកចេញជាបួនកម្រិត កម្ពុជាប្រកួតក្នុងកម្រិតទីបួន ដែលចែកចេញជាពីរពូល ។ កម្ពុជានៅក្នុងពូល B ដែលរួមមានប្រទេស ហ្ស៊កដានី សិង្ហបូរី ភូមា និង កាតា។ ពីរក្រុមដែលមានពិន្ទុលើសគេក្នុងពូល B នឹងប្រកួតខ្វែងជាមួយក្រុមពីរនាំមុខក្នុងពូល A ។ ក្រុមដែលឈ្នះការប្រកួតក្នុងកម្រិតទីបួន នឹងចូលប្រកួតក្នុងកម្រិតទីបីនៅឆ្នាំក្រោយ ។

ក្រុមកម្ពុជារួមមាន លោក ទេព រិទ្ធិវិត (អ្នកដឹកនាំ) លោក ប៉ុន ខេនី (លំដាប់ ១១៩៦ ក្នុងពិភពលោក) លោក ម៉ម បញ្ញារ៉ា លោក ឡុង សំនៀង និង លោក ម៉ម វេទូ ។ ក្នុងការប្រកួតជាមួយក្រុមកាតាលោក ម៉ម បញ្ញារ៉ា យកឈ្នះកីឡាករកាតា ALI MUTAWA ដោយពិន្ទុ 6-2 6-3 លោក ប៉ុន ខេនី ឈ្នះ កីឡាករ Shanan ZAYED ដោយពិន្ទុ 6-0 6-0 ក្នុងការប្រកួតគូ លោក វេទូ និង បញ្ញារ៉ា ចាញ់គូកាតាដោយពិន្ទុ 6-2 2-6 5-7 ។

កាលពីថ្ងៃច័ន្ទ កម្ពុជាបំបាក់ សិង្ហបូរី 3-0។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]