ចឹងបាន មិនចង់ធ្វើតារា! គ្រាន់Ju Jingyi ស្លៀកពាក់ ខោអាវក្លែងក្លាយ ក៏ត្រូវគេជេរដែរ!

//s9.kh1.co/57/57ef22cfdec3ad4164a12b4f1f3b84fb5c699621.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គួរឲ្យអាម៉ាសមិនស្ទើរទេ ក្រោយពីតារាសម្ដែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព Ju Jingyi ត្រូវគេចាប់បានថា ស្លៀកសម្លៀកបំពាក់ក្លែងក្លាយ ពេលកំពុងហាត់សមនៅក្នុងកម្មវិធីទូរទស្សន៍

ចិន៖ ថ្មីៗនេះ តារាស្រីវ័យក្មេង Ju Jingyi នៅតែបន្តក្លាយជាតួអង្គដ៏ក្តៅគគុក ដែលអ្នកលេងបណ្ដាញសង្គមបានលើកឡើង ក្រោយពីរូបនាង បានធ្វើការហាត់សមនៅឯកម្មវិធីទូរទស្សន៍មួយ និងត្រូវបានគេកត់សម្គាល់ឃើញចំណុចមិនធម្មតានៅក្នុងសម្លៀកបំពាក់របស់នាង ព្រមទាំងចោទប្រកាន់ថា រូបនាងបានស្លៀកពាក់សម្លៀកបំពាក់ក្លែងក្លាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន បានចំអកឲ្យតារាសម្តែងស្រីរូបនេះថា មានកេរ្តិ៍ឈ្មោះជាតារាស្រីដ៏មានប្រជាប្រិយ តែហេតុអ្វីបានជានាងប្រើសម្លៀកបំពាក់ក្លែងក្លាយ ព្រមទាំងជារឿងដ៏អាម៉ាសមួយនៅពេលដែលបានធ្វើបែបនេះ ផងដែរ។ 

យ៉ាងណាមិញ តាមពិតទៅ នេះមិនមែនជាលើកទីមួយនោះទេ ដែល Ju Jingyi ត្រូវបានគេចាប់បាននៅក្នុងរឿងអាស្រូវនេះ ជាពិសេសនោះដែរ រូបនាងធ្លាប់រងភាពអាម៉ាសជាច្រើនដងទៅហើយ នៅពេលគេឃើញនាងពាក់អាវដែលមានថ្នេរត្រូវបានបែកចេញពីសម្លៀកបំពាក់​ ថែមទៀតផង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Ju Jingyi
 Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
រូបភាព​សម្លៀកបំពាក់របស់ Ju Jingyi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T