ចិន៖ ថ្មីៗនេះ តារាស្រីវ័យក្មេង Ju Jingyi នៅតែបន្តក្លាយជាតួអង្គដ៏ក្តៅគគុក ដែលអ្នកលេងបណ្ដាញសង្គមបានលើកឡើង ក្រោយពីរូបនាង បានធ្វើការហាត់សមនៅឯកម្មវិធីទូរទស្សន៍មួយ និងត្រូវបានគេកត់សម្គាល់ឃើញចំណុចមិនធម្មតានៅក្នុងសម្លៀកបំពាក់របស់នាង ព្រមទាំងចោទប្រកាន់ថា រូបនាងបានស្លៀកពាក់សម្លៀកបំពាក់ក្លែងក្លាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើន បានចំអកឲ្យតារាសម្តែងស្រីរូបនេះថា មានកេរ្តិ៍ឈ្មោះជាតារាស្រីដ៏មានប្រជាប្រិយ តែហេតុអ្វីបានជានាងប្រើសម្លៀកបំពាក់ក្លែងក្លាយ ព្រមទាំងជារឿងដ៏អាម៉ាសមួយនៅពេលដែលបានធ្វើបែបនេះ ផងដែរ។
យ៉ាងណាមិញ តាមពិតទៅ នេះមិនមែនជាលើកទីមួយនោះទេ ដែល Ju Jingyi ត្រូវបានគេចាប់បាននៅក្នុងរឿងអាស្រូវនេះ ជាពិសេសនោះដែរ រូបនាងធ្លាប់រងភាពអាម៉ាសជាច្រើនដងទៅហើយ នៅពេលគេឃើញនាងពាក់អាវដែលមានថ្នេរត្រូវបានបែកចេញពីសម្លៀកបំពាក់ ថែមទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖